តើស្រី្តមានផ្ទៃពោះគួរទទួលទានវីតាមីន D ក្នុងកម្រិតណាទើបប្រសើរ ?
វីតាមីន D ជួយរក្សាកម្រិតជាតិកាល់ស្យូមនៅក្នុងរាងកាយដើម្បីរក្សាឆ្អឹង ធ្មេញ និង សាច់ដុំឱ្យមានសុខភាពល្អ ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើថ្នាំគ្រាប់ថ្នាំវីតាមីន D អាចជួយការពារប្រឆាំងនឹងជំងឺបេះដូង ជំងឺមហារីក ការឆ្លងមេរោគផ្លូវដង្ហើម ជំងឺហឺត និង ផលវិបាកមួយចំនួនចំពោះស្ត្រីមានផ្ទៃពោះជាដើម ។
ប៉ុន្តែបើតាមលទ្ធផលនៃការសិក្សា គេនៅមិនទាន់អាចដឹងច្បាស់ថា តើកម្រិតវីតាមីន D គួរប្រើក្នុងកម្រិតប៉ុណ្ណាច្បាស់នៅឡើយ សូម្បីតែអង្គការសុខភាពពិភពលោកក៏មិនទាន់បានប្រកាសជាផ្លូវការថាស្ត្រីមានផ្ទៃពោះគួរប្រើថ្នាំនេះក្នុងបរិមាណប៉ុណ្ណានោះដែរ ។
ក្រុមស្រាវជ្រាវមួយក្រុមដែលដឹកនាំដោយវេជ្ជបណ្ឌិត Dr. Daniel Roth នៅមន្ទីរពេទ្យ The Hospital for Sick Chidren ក្នុងទីក្រុងតូរ៉ុនតូ និយាយថា ការសិក្សានេះបានសិក្សាទៅលើស្ត្រីចំនួន ៨៤០៦ នាក់ ដោយសិក្សាពីរបបថ្នាំដែលស្ត្រីបានលេបក្នុងអំឡុងពេលផ្ទៃពោះតែប៉ុណ្ណោះ ។
ជាលទ្ធផលគេអាចរកឃើញថា វីតាមីន D អាចជួយរក្សាទម្ងន់ទារក ព្រមទាំងអាចបង្កើនទម្ងន់បាន ៥៨ ក្រាម ថែមទាំងអាចជួយកាត់បន្ថយហានិភ័យផ្សេងៗនៅពេលសម្រាល និង ក្រោយពេលសម្រាល ៕ សុផល (ប្រភព៖ sciencedaily.com)