គន្លឹះដ៏សាមញ្ញ ៦ យ៉ាង ជួយរក្សាសម្រស់ស្រស់ស្អាត និង មានសុខភាពល្អ
ការវិវឌ្ឍន៍នៃអាយុកាលគឺជាច្បាប់ធម្មជាតិ ប៉ុន្តែការធ្វើឱ្យសម្រស់ និង សុខភាពមានភាពកាន់តែប្រសើរឡើងទៅតាមអាយុកាលនោះគឺជារឿងចាំបាច់បំផុតដែលយើងត្រូវធ្វើ និង អាចធ្វើបាន ។ ទាំងនេះគឺជាគន្លឹះដ៏សាមញ្ញបំផុតដែលអាចជួយយើងឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាតចាប់តាំងពីខាងក្នុងមក ។
ពេលវេលាកាន់តែកន្លងទៅទម្លាប់នៃការថែរក្សាស្បែកក៏ត្រូវមានការផ្លាស់ប្តូរផងដែរ ។ ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ពណ៌ស្បែក ភាពរលោងនៃស្បែកជាដើម ។ ដូច្នេះហើយការថែរក្សាស្បែកត្រូវតែធ្វើឡើងទៅតាមមូលដ្ឋានដែលអាចធ្វើឱ្យស្បែកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និង មានភាពភ្លឺថ្លា ។
១.ទទួលទានអាហារដែលល្អសម្រាប់សុខភាព ៖
អាហារដែលអ្នកត្រូវទទួលទានរួមមានបន្លែ និង ផ្លែឈើព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយរបស់យើងដែលអាចធ្វើឱ្យស្បែកមានសុខភាពល្អ ។
២.ការធ្វើលំហាត់ប្រាណ ៖
យើងត្រូវដើរ ៣០ នាទី ឬក៏ទៅក្លឹបហាត់ប្រាណ ។ យើងត្រូវរៀបចំពេលវេលាឱ្យបានត្រឹមត្រូវដើម្បីហាត់ប្រាណឱ្យបានទៀងទាត់ ។ ព្រោះវាមិនគ្រាន់តែជួយសម្អាតស្បែកប៉ុណ្ណោះទេថែមទាំងជួយសម្អាតកោសិកាឈាមក្នុងស្បែកទៀតផង ។ ការធ្វើលំហាត់ប្រាណក៏អាចកម្ចាត់កាកសំណល់លើស្បែកបានផងដែរ ។ ជាពិសេសវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ការពារការកើតមុន និង ជួយសុខភាពទូទៅផងដែរ ។ ការដែលមានសុខភាពល្អ និង រាងកាយមាំមួនស្មើនឹងមានស្បែកស្អាតតាមបែបធម្មជាតិ ។
៣.ការទទួលទានទឹក ៖
ដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុងមក សូមញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់ ។ អ្នកជំនាញបានណែនាំឱ្យទទួលទានទឹកយ៉ាងតិចពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ និង រៀងរាល់ថ្ងៃ ។ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងសុខភាពរាងកាយ និង សុខភាពស្បែក ។ ទឹកក៏អាចជួយបណ្តេញជាតិពុលក្នុងរាងកាយរបស់យើងបានផងដែរ ។
៤.ត្រូវថែទាំសុខភាពឱ្យបានល្អ ៖
សម្រាប់អ្នកដែលតែងតែធ្វើវាជាប្រចាំគួរតែកាត់បន្ថយការជក់បារី និង ទទួលទានគ្រឿងស្រវឹង ។ សកម្មភាពទាំងអស់នេះគឺជាការដែលយកជាតិពុលចូលក្នុងរាងកាយដែលជាមូលហេតុចម្បងក្នុងការធ្វើឱ្យស្បែកមានសុខភាពមិនល្អ ។ សូមកាត់បន្ថយទម្លាប់នៃការធ្វើរឿងទាំងនេះ នោះស្បែកក៏ដូចជាសុខភាពរបស់អ្នកប្រាកដជាមានភាពប្រសើរឡើង ។
៥. លាបគ្រីមសម្រាប់ការពារស្បែកពេលយប់ ៖
សូមប្រើប្រាស់គ្រីមនៅពេលយប់ដែលអាចជួយធ្វើឱ្យស្បែករបស់អ្នកសម្រាក និង មានភាពស្រស់ស្អាតនៅពេលដែលអ្នកគេង ។ គ្រីមលាបនៅពេលយប់គឺត្រូវបានគេដឹងថាវាអាចជួយឱ្យស្បែករបស់អ្នកមានសំណើម និង កាត់បន្ថយក៏ដូចជាធ្វើការជួសជុលកោសិកាស្បែកខូច ។
៦. ឡេលាបខ្លួន ៖
ផ្ទៃមុខរបស់យើងមិនមែនជាកន្លែងតែមួយគត់ដែលត្រូវយកចិត្តទុកដាក់ថែរក្សានោះទេ ។ ដើម្បីទទួលបានស្បែកស្អាតពេញមួយតួខ្លួននោះអ្នកត្រូវប្រាកដថាអ្នកបានលាបឡេពេញតួខ្លួនរបស់អ្នកឱ្យបាន ២ ដងក្នុង ១ ថ្ងៃ ។ សូមផ្តោលើការថែរក្សាស្បែកដែលងាយនឹងស្ងួត និង ជាំ ឬក្រិនដូចជា កែងដៃ ក្បាលជង្គង់ និង កែងជើងជាដើម ។
តែជាសំណាងល្អអ្នកទាំងអស់គ្នាក៏អាចទទួលបានស្បែកស្អាតបំផុតយ៉ាងងាយស្រួលផងដែរជាមួយនឹងផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE ដែលសម្បូរទៅដោយសារធាតុចម្រាញ់ពីធម្មជាតិពីផ្កាសាគូរ៉ា លីកូរីស (ឈើអែម) ផ្លែប៊ឺរី ផ្លែទទឹម ជាមួយនឹងការបន្ថែម វីតាមីន ៣ ប្រភេទ ដូចជា វីតាមីន ប៊េស្រ៊ី វីតាមីនស៊ី និង វីតាមីនអ៊ី ។ សារធាតុចម្រាញ់ទាំងអស់ដែលមានក្នុងសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE នេះពិតជាអាចធ្វើឱ្យស្បែករបស់យើងភ្លឺរលោង និង សស្អាតតាមបែបធម្មជាតិពិតៗ ។