កុំឧស្សាហ៍ញាត់បំពង់ហឺតចូលច្រមុះពេក វាជួយឱ្យស្រស់ស្រាយតែដំបូងៗទេ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

Share This

បំពង់ហឺត គឺជាថ្នាំសម្រាប់ប្រើប្រាស់ខាងក្រៅមួយ ដែលគេប្រើសម្រាប់ហឺតជួយក្នុងការដកដង្ហើមចូល ដើម្បីបំបាត់អាការផ្តាសាយ តឹងច្រមុះ និង វិលមុខ ជាដើម ហើយបច្ចុប្បន្នគេសង្កេតឃើញដែរថាបំពង់ហឺតនេះពេញនិយមណាស់សម្រាប់មនុស្សប្រុសស្រីមួយចំនួនធំប្រើប្រាស់ មិនថាអ្នកធ្វើការ ឬ អ្នកសិល្បៈនោះទេ តែងតែឃើញដាក់ជាប់នៅនឹងខ្លួនជានិច្ច។

ការហឺតបំពង់ហឺតមិនមែនមានតែមានគុណសម្បិត្តនោះទេ តែវាក៏មានផ្តល់នូវគុណវិបត្តិដល់សុខភាពដែរ ពិសេសចំពោះប្រព័ន្ធដកដង្ហើម។ តើដឹងថាបំពង់ហឺតបានផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព ពិសេសប្រព័ន្ធផ្លូវដង្ហើមនោះ?

យោងតាមវេបសាយសុខភាពឈ្មោះ Variety បានបញ្ជាក់ថា បំពងហឺតវាមានសារធាតុផ្សំជាច្រើនដែលធ្វើឱ្យហឺតហើយមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ច្រមុះ។ សារធាតុផ្សំទាំងនោះរួមមាន ប្រេងធម្មជាតិដែលចម្រាញ់ចេញពីឱសថបុរាណផ្សេងៗជាច្រើនមុខ ដូចជា ស្លឹកជីអង្កាម, ស្លឹកដើមប្រេងខ្យល់, Camphor ឬហៅថា ដើមកប៌ូរ ដែលសារធាតុផ្សំទាំងនេះហើយអាចធ្វើឱ្យហឺតទៅមានអារម្មណ៍ស្រស់ស្រាយ។

ដោយឡែក ស្របពេលសារធាតុទាំងអស់នេះវាជួយសម្រួលផ្លូវអារម្មណ៍ធ្វើឱ្យស្រស់ស្រាយហើយ បើងាកមកមើលពីគុណវិបត្តិរបស់វាវិញក៏មានដែរ ពោលគឺប្រសិនបើហឺតញឹកញាប់ពេក វាអាចបណ្តាលឱ្យស្ងួតច្រមុះ រលាកប្រព័ន្ធដង្ហើម និង អាចបណ្តាលឱ្យរលាកសួរថែមទៀតផង។

មួយវិញទៀត ប្រសិនបើអ្នកហឺតយូរទៅ ហើយចៃដន្យមានទឹកចូលភ្នែក ឬ មាត់ នោះក៏វាអាចបណ្តាលឱ្យមានផលប៉ះពាល់ដែរ ពោលគឺធ្វើឱ្យមានបញ្ហារមាស់ និង ក្តៅតាមបរិវេណនោះ។ ដូចនេះក្រោយពេលបានដឹងពីគុណវិបត្តិខ្លះៗរួចហើយនោះ តើអ្នកគួរបន្តហឺតបំពង់ហឺតទៀតឬអត់?

យ៉ាងណាមិញ ប្រសិនបើអ្នកញៀននឹងប្រើវា សូមធានាឱ្យបាននូវការប្រើឱ្យបានត្រឹមត្រូវតាមការណែនាំដែលមានភ្ជាប់មកជាមួយ ដោយទី ១. អានពាក្យណែនាំមុនប្រើ ២. គួរតែកាន់បំពងហឺតកុំឱ្យកៀកច្រមុះពេក ពិសេស កុំញាត់បំពងហឺតចូលទៅក្នុងច្រមុះឱ្យសោះ ៣. មិនគួរប្រើប្រាស់វាញឹកញាប់ ឬ រាល់ថ្ងៃពេកទេ ៤. ពេលប្រើប្រាស់វារួចហើយគួរតែជូតវាឱ្យស្អាត និង ទុកដាក់នៅកន្លែងស្អាតផងដែរ

ប្រភព ៖ variety.teenee.com

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

ធ្វើការរយៈពេល ៩ ឆ្នាំត្រូវក្រុមហ៊ុនដេញចេញពីការងារ គ្រាន់តែច្រឡំចូលបន្ទប់ទឹកស្រីពេលឈឺពោះរាកខ្លាំង

​រំជួ.លចិត្ត! វ៉ាន់ នីឡា លើកពីការតស៊ូរបស់ RuthKo កាលនៅរស់ ហើយលោកទើបបានរស់នៅជុំបងស្រី ១ ខែប៉ុណ្ណោះ

បើកឆាកឆ្នាំ ២០២៥ រ៉េននី ដារ៉ា សម្រេចបំណងប្រាថ្នា ដើរបង្ហាញម៉ូដលើឆាកលើកដំបូងនៅវៀតណាម

ធ្លាប់ជួបអត់? វីដេអូខ្លីនិយាយពីអ្នកជិតខាងចរិតម៉ាស្រុកមានមួយ ពេលប៉ះរបស់ពិតគេដាក់ចំៗឱ្យវិញ បាត់មាត់ធ្វើមុខស្លេកដូចមាន់ស្ងោរ

ព្រោះតែជំនឿ ​បីកូនក្មេងទៅលូនក្រោមពោះដំរីដើម្បីសុំក្ដីសុខ តែភ្លាត់ស្នៀតដំរីប៊ិះជាន់ស្ល-ា/ប់ទាំងពីរនាក់

ព័ត៌មានបន្ថែម

ធ្វើការរយៈពេល ៩ ឆ្នាំត្រូវក្រុមហ៊ុនដេញចេញពីការងារ គ្រាន់តែច្រឡំចូលបន្ទប់ទឹកស្រីពេលឈឺពោះរាកខ្លាំង

ធ្លាប់ជួបអត់? វីដេអូខ្លីនិយាយពីអ្នកជិតខាងចរិតម៉ាស្រុកមានមួយ ពេលប៉ះរបស់ពិតគេដាក់ចំៗឱ្យវិញ បាត់មាត់ធ្វើមុខស្លេកដូចមាន់ស្ងោរ

ព្រោះតែជំនឿ ​បីកូនក្មេងទៅលូនក្រោមពោះដំរីដើម្បីសុំក្ដីសុខ តែភ្លាត់ស្នៀតដំរីប៊ិះជាន់ស្ល-ា/ប់ទាំងពីរនាក់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចេញច្បាប់ថ្មីហាមមិនឱ្យពលរដ្ឋញ៉ាំ hotdogs បើហ៊ានញ៉ាំចាត់ទុកថាក្ប/ត់ជាតិ

តារាសម្តែងចិនម្នាក់ ត្រូវគេល្បួងថាទៅថតកុននៅប្រទេសថៃ ឥលូវបាត់ដំណឹងឈឹងទាក់ទងមិនបាន

វីដេអូស្ដែងៗ! ផ្សែងខ្មៅខ្លួលខ្មាញ់ កំពុងឆាបឆេះរថយន្តដឹកសាំងយ៉ាងសន្ធោសន្ធៅ លើផ្លូវជាតិលេខ ៧ ក្នុងខេត្តត្បូងឃ្មុំ

រដ្ឋចំនួន ៧ នៅសហរដ្ឋអាមេរិកកំពុងប្រកាសអាសន្នពីការវាយប្រហ-ា/រដោយព្យុះព្រិលទឹកកកដ៏អាក្រក់

បង្គាប់ថ្លៃទឹកដោះ ៤ ០០០ ដុល្លារ តែខាងប្រុសគ្មានលុយគ្រប់ ខឹងពេកខាងស្រីចូលទៅកម្ទេចផ្ទះខាងប្រុស​ចោល

ស្វែងរកព័ត៌មាន​ ឬវីដេអូ