ពិធីបុណ្យអបអរខួប ១៤ ឆ្នាំ របាំព្រះរាជទ្រព្យចូលបេតិកភណ្ឌវប្បធម៌ពិភពលោក
នៅព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៧ នេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើពិធីបួងសួងបារមីព្រះអង្គដង្កើ នៅមុខព្រះបរមរាជវាំងព្រមទាំងមានដង្ហែល្ខោនស្រមោលស្បែកពីមុខព្រះបរមរាជវាំងទៅរមណីយដ្ឋានវត្តភ្នំ ដើម្បីចូលរួអបអរក្នុងទិវាបេតិកភណ្ឌខ្មែរ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ។
ពិធីនេះធ្វើឡើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅរមណីយដ្ឋានវត្តភ្នំ ។ ការដែលធ្វើពិធីឡើងដើម្បីចូលរួមអបអរសាទរខួប ១៤ ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប ១២ ឆ្នាំនៃល្ខោនស្រមោលស្បែក និង ខួប ១ ឆ្នាំនៃចាប៊ីដងវែង ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ សម្តេចព្រះរាម បុប្ផាទីវី មន្ត្រីក្រួងវប្បធម៌ និង វិចិត្រសិល្បៈ និង មន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ ៕សុថាត់