ល្បីទឹកដៃខ្លាំង Janita Love សិល្បករផាត់មុខជា transgender ភ្ញៀវពេញចិត្តសុទ្ធតែបុគ្គលធំៗលំដាប់ខ្ពស់

Share This

នៅក្នុងវិស័យផាត់មុខ នរណាដែលថាមិនស្គាល់ Janita Love! ជាការពិតណាស់ នាងជាអ្នកផាត់មុខល្បីឈ្មោះ មានទឹកដៃខ្លាំង មានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម ជាពិសេស ទឹកដៃផាត់មុខរបស់នាងទទួលបានការពេញចិត្តខ្លាំងពីសំណាក់បុគ្គលល្បីៗ តារាសិល្បៈ និង បុគ្គលមានមុខមាត់នៅក្នុងសង្គម។ ចុះតើនាងអាចឈានមកដល់ចំណុចនេះដោយរបៀបណា?

កញ្ញា Janita Love

មានមុខមាត់រាងរៅសម្រស់មិនចាញ់តារា តាមការចុះផ្សាយរបស់ Prestige, Janita Love ជា transgender ឬ អ្នកប្តូរភេទ នាងជាសិល្បករផាត់មុខ ជាអ្នកផាត់មុខឯករាជ្យ និង ជាម្ចាស់សាឡន Glamorous Salon។ តាមការបង្ហោះលើបណ្តាញសង្គមកន្លងមក ភ្ញៀវប្រចាំធំៗដែលនាងផាត់ផ្ទាល់ដៃមានដូចជា៖ លោកជំទាវ យឹម ឆៃ​លីន, លីនដាន កូនស្រីអភិជនជាន់ខ្ពស់, អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade, តារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង សុខ ពិសី…ជាដើម។

ចាប់កំណើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៨២ Janita Love គឺជាកូនពៅក្នុងចំណោមបងប្អូន ៦ នាក់។ នាងមានចំណូលចិត្តទាក់ទងនឹងសិល្បៈតាំងតែពីក្មេង ហើយនាងក៏ប្រឈមបញ្ហាជាច្រើន ទាក់ទងនឹងអត្តសញ្ញាណភេទរបស់ខ្លួនផងដែរ។ ទោះយ៉ាងនេះក្តី នាងមិនអនុញ្ញាតឱ្យវាមករារាំងក្តីស្រមៃរបស់នាងឡើយ។ នាងជឿជាក់ថា ការធ្វើជាធាតុពិតរបស់ខ្លួន​ គឺជាគន្លឹះនៃសុភមង្គល និង ភាពជោគជ័យ។

កញ្ញា Janita Love

ដំណើរឆ្ពោះទៅរកចំណូលចិត្តសិល្បៈ វាបានកើតឡើងនៅពេលដែលនាងរកឃើញឥទ្ធិពលនៃការផាត់មុខ ដែលវាអាចផ្លាស់ប្តូររូបសម្រស់របស់នាងបាន។ នាង​បានប្រើជំនាញដោយធ្វើការផាត់មុខឱ្យម្តាយ និង បន្ទាប់មកបានសិក្សាតិចនិចជាច្រើននៅសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ជាមួយជំនាញធ្វើម៉ូដសក់។ ក្រោយរៀនចប់ពីសាលាសម្រស់ នាងបានចូលធ្វើការនៅ Cindy Salon ជាសិល្បករផាត់មុខ ដោយបានធ្វើការនៅទីនោះអស់រយៈពេល ១០ ឆ្នាំ។ ជាមួយ Cindy Salon នៅក្នុងឆ្នាំ ២០០០ នាងបានចូលក្នុងក្រុមផាត់មុខ សម្រាប់កម្មវិធីប្រកួតសម្រស់ ​ Freshie Boys and Girls ដែលនេះក៏ជាឱកាសធ្វើឱ្យនាងបានពង្រីកមហិច្ឆតា សម្រាប់ឧស្សាហកម្មសម្រស់មកដល់សព្វថ្ងៃផងដែរ។

ជាមួយការវិវឌ្ឍន៍ខ្លួន និង កើនទេពកោសល្យជាលំដាប់ ទឹកដៃផាត់មុខរបស់ Janita Love ត្រូវបានទទួលស្គាល់ពីចង្កោមបុគ្គលផ្សេងៗគ្នានៅក្នុងសង្គម។ ជាក់ស្តែង ស្ថិតក្នុងវ័យ ៤២ ឆ្នាំ បច្ចុប្បន្ននាងជាសិល្បករផាត់មុខដែលមានឥទ្ធិពល និង ល្បីល្បាញនៅលើបណ្តាញសង្គម។ ភ្ញៀវរបស់នាងសុទ្ធតែជាបុគ្គលលំដាប់ខ្ពស់ អ្នកជំនួញស្រីល្បីៗ ពួកគេទុកចិត្តលើនាង ឱ្យនាងជាអ្នកផ្លាស់ប្តូរសម្រស់ពួកគេ សម្រាប់ចូលរួមកម្មវិធីផ្សេងៗ រួមទាំងការថតរូប pre-wedding និង ថ្ងៃរៀបការផងដែរ៕

កញ្ញា Janita Love

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) Albert អាយុជិត ២ ខួប! ទេព បូព្រឹក្ស ទម្លាយរឿងធ្លាប់យំអន់ចិត្តនឹងកូន ស្រឡាញ់តែប៉ាជាងខ្លួនជាម្ដាយ

Li Yunrui តារាប្រុសចិនវ័យក្មេង ត្រូវគេរិះគន់ថាមានម្រាមដៃមិនស្អាតមិនសមមុខមាត់ និង ឈ្មោះជាតារា

ឃើញស្និទ្ធៗតិចច្រឡំគូស្នេហ៍! ណាក់ ស្រីណា និង កំលោះសង្ហា ខាត់ សម្បត្តិ តាមពិតមានទំនាក់ទំនងបែបនេះទេ

សង្ហាគួរឱ្យស្នេហ៍! លោក អ៊ី ថានុង សហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មល្បី បង្កើតអគារប្រណីតជាច្រើននៅភ្នំពេញ

(វីដេអូ) ពីក្រោយការបង្កសំណើរ ទីកូ អួលដើ-កប្រាប់ថាមានគេមាក់ងាយពេលសម្តែងជាតួស្រី សូម្បីកូនក៏រងការប៊ូ/លី

ព័ត៌មានបន្ថែម

(វីដេអូ) Albert អាយុជិត ២ ខួប! ទេព បូព្រឹក្ស ទម្លាយរឿងធ្លាប់យំអន់ចិត្តនឹងកូន ស្រឡាញ់តែប៉ាជាងខ្លួនជាម្ដាយ

Li Yunrui តារាប្រុសចិនវ័យក្មេង ត្រូវគេរិះគន់ថាមានម្រាមដៃមិនស្អាតមិនសមមុខមាត់ និង ឈ្មោះជាតារា

ឃើញស្និទ្ធៗតិចច្រឡំគូស្នេហ៍! ណាក់ ស្រីណា និង កំលោះសង្ហា ខាត់ សម្បត្តិ តាមពិតមានទំនាក់ទំនងបែបនេះទេ

(វីដេអូ) ពីក្រោយការបង្កសំណើរ ទីកូ អួលដើ-កប្រាប់ថាមានគេមាក់ងាយពេលសម្តែងជាតួស្រី សូម្បីកូនក៏រងការប៊ូ/លី

ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ត្រូវគេដាក់ងារជាតារាចម្រៀងស្រគត់ស្រគំ ហើយចាប់ច្រឡំពេលបានស្ដាប់តែសំឡេង

អ៊ីវ៉ា ផ្ដាច់អាជីពសិល្បៈសម្រុកជំនួញអនឡាញពេញទំហឹង ឡាយលក់គគ្រឹកគ្រេងកក្រើកហ្វេសប៊ុក

ស្ងាត់ៗ ហ្សូណូ ប្រកាសថាខ្លួនគឺជាតារាចម្រៀងឯករាជ្យ មិនជ្រកក្រោមផលិតកម្មណាទៀតទេ

តារាស្រី ៤ ដួង មាននិស្ស័យបានស្វាមីក្នុងត្រកូលតែមួយ ក្លាយជាបងប្អូនថ្លៃរស់នៅក្នុងជីវភាពស្ដុកស្ដម្ភ

ស្វែងរកព័ត៌មាន​ ឬវីដេអូ