ថ្មីៗនេះ អ្នកជំនាញបានបានទម្លាយការសិក្សាថ្មីឱ្យដឹងថា របស់ដែលមនុស្សប្រើប្រាស់នៅក្នុងផ្ទះរាល់ថ្ងៃ ហើយស្មោគគ្រោកជាងចានបង្គន់ដល់ទៅ ១៥ ដងទៅទៀតនោះ គឺជាតេឡេទូរទស្សន៍។
ក្នុងការសិក្សានេះ អ្នកជំនាញបានសិក្សាពីគ្រួសារជាច្រើននៅក្នុងប្រទេសអង់គ្លេស ដោយពិនិត្យលើមនុស្សចំនួន ២០០០ នាក់ ហើយបានរកឃើញក្នុងនោះមានចំនួន ២៥ ភាគរយ មិនដែលសម្អាតតេឡេទូរទស្សន៍ចេញឡើយ ទាំងដែលពួកគេប្រើតេឡេក្នុងមួយថ្ងៃជិត ១៥០ ដង។
ទាំងនេះហើយដែលធ្វើឱ្យតេឡេទូរទស្សន៍ជាកន្លែងដែលផ្ទុកមេរោគច្រើនប្រភេទ ជាពិសេសគឺមានមេរោគ Enterobacter ច្រើនជាងរបស់ដទៃទៀត ដូចជាកម្រាលពូក កុងតាក់ភ្លើង និង ចានបង្គន់ទៀតផង។ យ៉ាងណាមិញ ក្រៅពីតេឡេទូរទស្សន៍ហើយ ទូរស័ព្ទដៃក៏ជាកន្លែងផ្ទុកមេរោគមួយទៀតដែរ ដោយមានការសិក្សាមួយនៅមហាវិទ្យាល័យ Arizona បានរកឃើញថា ទូរស័ព្ទដៃផ្ទុកមេរោគច្រើនជាងចានបង្គន់រហូតដល់ទៅ ១០ ដងឯណោះ៕
ប្រភព៖ Sanook