ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន

Share This

ភ្នំពេញ ប្រទេសកម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។

ស្រាបៀរ​ ABC ជាផលិតផលដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​ជម្រើស​ល្អ​បំផុត​ដែលជាចំណូលចិត្តរបស់ ​ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្ត​កេរ្តិ៍ដំណែលនៃ​ភាព​ល្អ​ឥត​ខ្ចោះរបស់ម៉ាករបស់ខ្លួន​ជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃ​កេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេ នេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។

លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smooth តំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smooth ដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។  ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ​ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»។

ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត។ ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក។ ស្រាបៀរនេះមានកម្រិតជាតិអាល់កុល ៥,៣% ធ្វើឱ្យស្រាបៀរ ABC Smooth ក្លាយជាស្រាបៀរស្តោតដែលងាយស្រួលទទួលទាន។

ស្រាបៀរស្តោតតំណាងឱ្យស្រាបៀរលំដាប់ព្រីមមៀម ដែលមានលក្ខណ:ពិសេសត្រង់រូបរាងដ៏ប្លែក និងរសជាតិដ៏ថ្មី។ ដោយមានការខុសពីស្រាបៀរធម្មតា ស្រាបៀរស្តោតគឺធ្វើឡើងពីគ្រាប់ស្រូវសាលីដែលត្រូវបានដុត ដែលបង្កើតអោយមានរសជាតិដ៏ប្លែកជាមួយនឹងពណ៌ក្រម៉ៅ និងរសជាតិដិត។ ស្រាបៀរ ABC Smooth ជំហាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យកាន់តែងាយស្រួលក្នុងការទទួលទាន ជាមួយនឹងរសជាតិកាន់តែស្រទន់ ព្រមទាំងរក្សាបទពិសោធន៍គុណភាពខ្ពស់ដែលអ្នកទទួលទានពេញចិត្ត។

ជាមួយនឹងការវេចខ្ចប់ក្នុងកំប៉ុងពណ៌មាស ស្រាបៀរ ABC Smooth នេះឆ្លុះបញ្ចាំងពីប្រណិតភាពរបស់ស្រាបៀរ ABC Smooth និងទាក់ទាញអតិថិជនដែលមានចំណូលចិត្តប្លែក និងថ្មី។ ការ​វេច​ខ្ចប់ជាមួយកំប៉ុង​ពណ៌​មាស​ដ៏​ពិសេស​តំណាង​ឱ្យ​គុណភាព​ខ្ពស់ និង​ភាព​ល្អ​ឥតខ្ចោះ​របស់ស្រាបៀរ ABC Smooth។ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ តទៅ ស្រាបៀរ ABC Smooth នឹងមាននៅទូទាំងប្រទេសកម្ពុជានៅបណ្តាផ្សារទំនើបធំៗ ហាងទំនិញទូទៅ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន បារ អូតែល និងកន្លែងកំសាន្តនានាទូទាំងប្រទេសកម្ពុជា។ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចទទួលយកបទពិសោធន៍រសជាតិស្រទន់ពិតប្រាកដគឺស្រាបៀរ ABC Smooth ។

——————–x———————

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ថែមទាំងចេះច្រៀងបានពីរោះទៀត

ឈឺពោះបត់ជើងធំពេក ងេងងោងជិះទៅបុ.កគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ មានអីជុះដាក់ពេញផ្លូវ

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ