ABC Smooth Stout សម្ពោធជាផ្លូវការជាមួយនឹងការរាំពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ក្នុងរាជធានីភ្នំពេញ

Share This

ABC Stout សូមប្រកាសដោយមោទនភាពក្នុងការសម្ពោធនូវផលិតផលរសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ដោយ​មិននឹក​ស្មាន​ដល់ ​នៅ​ពេល​ដែល​មនុស្ស​មួយ​ក្រុមធំស្លៀកឈុតពណ៌មាសទាំងអស់គ្នា​បាន​ប្រមូលផ្ដុំគ្នាភ្លាមៗ​ ពញ្ញាក់អារម្មណ៍​អ្នក​ទស្សនា​ជាមួយ​នឹង​ក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេលជាមួយនឹងការបើកបង្ហាញផ្ទាំងប៉ាណូដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ ក៏មានការបាញ់ក្រដាសភ្លឺផ្លេកពណ៌មាស​ផ្ទុះ​ឡើង​ដេរដាសពេញអាកាស ហើយរូបរាង ABC Smooth Stout ថ្មី ​ត្រូវ​បាន​​ផុសឡើងយ៉ាងលេចធ្លោនៅលើផ្ទាំងប៉ាណូ ​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើលជាខ្លាំង។

ABC ត្រូវ​បាន​​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ ជា​ជម្រើស​ស្រាបៀរដ៏ប្រណិតល្អ​ឯកបំផុត ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្តស្រាបៀរស្តោត​​នៅ​កម្ពុជា ហើយ​ភាព​ល្អឥតខ្ចោះនេះបានបន្ត​​ដល់ ABC Smooth ដែល​ទើប​សម្ពោធ​ថ្មីៗ​នេះ។ ស្រាបៀរស្តោតដែលមានកម្រិតជាតិអាល់កុល 5.3% នេះ មានរសជាតិមិនសូវល្វីង ស្រួលលេប រក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដិតជាប់មាត់ ដែលជាស្រាបៀរស្តោតប្រណិតល្អឯកដែលត្រូវបានគេស្គាល់។

លោក អាន សុខា ជាអ្នក​រស់នៅម្ដុំទីតាំងដែលមានព្រឹត្តិការណ៍កើតឡើងនោះ​ គាត់​បាន​ឃើញ​ក្រុមរាំពញ្ញាក់អារម្មណ៍ដ៏​រស់​រវើកស្លៀកឈុតពណ៌មាស​អំឡុង​ពេល​បើក​បង្ហាញផ្ទាំងប៉ាណូថ្មី​នោះ បាន​ឱ្យដឹង​ថា៖ «វាពិត​ជា​ភ្ញាក់​ផ្អើលមែនទែន! ខ្ញុំ​បាន​ដើរ​កាត់​ស្រាប់តែ​ឃើញ​មនុស្ស​មួយ​ក្រុម​ចាប់​ផ្ដើម​រាំ​ព្រម​គ្នា ស្របពេលដែលមាន​ការ​បង្ហាញ​នូវផ្ទាំង​ប៉ាណូ​ដ៏​ស្រស់​ស្អាត​ប្លែក​ភ្នែក។ នៅពេលដែល​ការ​សម្ដែង​បានចាប់ផ្ដើម ភាព​រំភើប​សប្បាយរីករាយក៏​បាន​កើត​ឡើងផងដែរ»។

លោក ប៊ុនធា ដែល​ជាអ្នក​ផ្សារ​តាខ្មៅ បាន​ឃើញ​ព្រឹត្តិការណ៍​ការរាំពញ្ញាក់អារម្មណ៍​នេះនៅ​ខេត្តកណ្តាល។ គាត់បានចែករំលែកសេចក្តីរំភើបរបស់គាត់ ដោយបានរៀបរាប់ពីពេលដែលក្រុមរាំចាប់ផ្តើមការសម្តែងរបស់ពួកគេ ខណៈដែលផ្ទាំងកំណាត់ពណ៌មាសត្រូវបានទាញចេញពីផ្ទាំងប៉ាណូ ហើយក្រដាសភ្លឺផ្លេកពណ៌មាសត្រូវបានផ្ទុះឡើង អាចនិយាយបានថា “ពិតជាអស្ចារ្យមែន”។ ក្នុងនាមជាអ្នកចូលចិត្តនិងគាំទ្រ ABC គាត់បានចំណាំមើលថា៖ «ខ្ញុំតែងតែចូលចិត្តរសជាតិដ៏ល្អឯកប្លែកគេរបស់ ABC ហើយឥឡូវនេះជាមួយនឹង ABC Smooth រសជាតិស្រាលស្រទន់ដែលទើបចេញថ្មីៗនេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការភ្លក្សរសជាតិថ្មីនេះ»។ 

លោក​ Willem Van Den Wijngaart នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Heineken Cambodia បានសម្តែងមោទនភាពចំពោះកេរដំណែលនៃម៉ាកផលិតផលនេះថា៖ «ABC មានតំណែងពិសេសមួយនៅក្នុងបេះដូងរបស់យើងគ្រប់គ្នា។ ដើម្បីក្លាយជាស្រាបៀរស្តោតលំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ទសវត្សរ៍ ដែលឆ្លើយតបទៅនឹងការស្រឡាញ់ចូលចិត្តរបស់បងប្អូនចំពោះរសជាតិស្តោតពិត។ ABC Smooth ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីជាកិត្តិយស​នៃ​កេរដំណែល​មួយនេះ—ការផលិត​ប្រើពេលយូរច្រើនដំណាក់កាល​ ផ្សំ​ជាមួយ​នឹង​ស្រូវសាឡី​រំលីង​គុណភាពល្អបំផុត​ សម្រេចបានជាស្រាបៀរដ៏ល្អ​ឥតខ្ចោះ រសជាតិ​មិនសូវល្វីង​ ស្រាលស្រទន់ ​ស្រួល​លេប។ ABC Smooth ផ្តល់នូវបទពិសោធដ៏ល្អឯក ខុសប្លែកពីស្រាបៀរទឹកខ្មៅធម្មតា ជាមួយនឹងរូបរាងដ៏ទាក់ទាញ ក្លិនក្រអូបឈ្ងុយ និងរសជាតិដិតនៃស្តោតពិត»។

ABC Smooth ច្រកក្នុងកំប៉ុងពណ៌មាសគួរឱ្យទាក់ទាញ ជានិមិត្តសញ្ញាដ៏ល្អឥតខ្ចោះគ្មានគូប្រៀប ឆ្លុះបញ្ចាំងពីភាពប្រណិត ទាក់ទាញបុគ្គលល្អឯកដែលពេញចិត្តជាមួយភាពលេចធ្លោប្លែកពីអ្នកដទៃ។ ការ​ច្រកក្នុងកំប៉ុងពណ៌​មាស​ដ៏​ពិសេសប្លែកនេះ ​តំណាង​ឱ្យ​គុណភាព​ដ៏ប្រណិតល្អឯក និង​ភាព​ល្អ​ឥតខ្ចោះ​របស់ ABC Smooth។

ចាប់ពីខែវិច្ឆិកា ឆ្នាំ2024 នេះតទៅ ABC Smooth នឹងមានលក់ជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចរកបាននៅតាមផ្សារទំនើប ដេប៉ូចែកចាយស្រាបៀរ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន ផាប់ (Pup) សណ្ឋាគារ និងកន្លែងកម្សាន្តនានា។ តស់! ភ្លក្សរសជាតិស្រាបៀរស្តោតពិត ABC Smooth រសជាតិស្រាលស្រទន់ ស្រួលលេបទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ABC Stout fb.com/abcstout.cambodia ឬ www.abcstoutkh.com

សូមទស្សនាវីដេអូតាមរយៈ Link ខាងក្រោមនេះ 

https://www.facebook.com/watch/?mibextid=WC7FNe&v=872056351400850&rdid=LzimCdqfbkY0mTUg

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1994 មកម្ល៉េះ ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown ។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700 នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000 ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ថែមទាំងចេះច្រៀងបានពីរោះទៀត

ឈឺពោះបត់ជើងធំពេក ងេងងោងជិះទៅបុ.កគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ មានអីជុះដាក់ពេញផ្លូវ

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ