(វីដេអូ) ករណីថ្មីទៀតហើយ! ជនខិលខូច ប្រើល្បិចឆបោ.កក្លែងជាខាងអគ្គិសនីកម្ពុជា ណែនាំឱ្យដោនឡូតកម្មវិធី រួចដកយកលុយអស់ពីកុង

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម​ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ បន្ទាប់ពីបានជ្រាបករណីស្ត្រីម្នាក់ បានចាញ់ល្បិចឆបោករបស់ជនខិលខូច បន្លំខ្លួនថាមកពីខាងអគ្គីសនីកម្ពុជា ដោយឱ្យជនរងគ្រោះដោនឡូតកម្មវិធី រួចឆបោកយកប្រាក់ទាល់តែអស់ពីកុង។

ស្ត្រីដែលមានគណនី Tiktok ឈ្មោះ bn.bn7134 បានបង្ហោះវីដេអូនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រមាណជិត ២ នាទី ដែលបង្ហាញពីសកម្មភាពទៅដាក់ពាក្យបណ្ដឹងនៅនគរបាល ព្រមទាំងរៀបរាប់បញ្ជាក់ឱ្យបានដឹងថា ខ្លួនត្រូវបានគេឱ្យដោនឡូតកម្មវិធី APP អគ្គិសនី និង ភ្ជាប់ជាមួយកុងធនាគារ ទើបត្រូវបានគេដកយកលុយចេញពីកុងទៅទាំងអស់តែម្ដង តម្រូវឱ្យបងប្អូនមានការប្រុងប្រយ័ត្នបន្ថែម ទៅលើករណីនេះ។

សូមរំឭកផងដែរថា នាពេលថ្មីៗនេះ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានសង្កេតឃើញករណីនេះផងដែរ និង បានណែនាំឱ្យបងប្អូនស្វែងយល់ផងដែរថា ករណីនេះគឺជនខិលខូចបានក្លែងបន្លំខ្លួនជាមន្រ្តីនៃ អគ្គិសនីកម្ពុជា (EDC) ហើយទាក់ទងទៅជនរងគ្រោះ និង ណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មកណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចម្ងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធី EDC នៅក្នុង Notification របស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។

ដើម្បីចៀសវាងចាញ់ល្បិចជនខិលខូច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំឭកដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖

១. ផ្ទៀងផ្ទាត់ ៖ ប្រសិនបើអ្នកទទួលបានសារ ឬ ការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។

២. កុំប្រញាប់ ៖ ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់!

៣. កុំចែករំលែកព័ត៌មានសម្ងាត់ ៖ អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬ ការហៅទូរស័ព្ទឡើយ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ 

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

ខ្ទេចគ្មានសល់! ភូមិគ្រឹះតារាហូលីវូដល្បីៗតម្លៃរាប់លានដុល្លារ ឆេះសល់តែផេះ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅ LA សហរដ្ឋអាមេរិក

EDC ជូនដំណឹង ចាប់ពីស្អែក ដល់ថ្ងៃទី ១២ មករា តំបន់មួយចំនួននៅភ្នំពេញ អាចរអាក់រអួលភ្លើងចន្លោះម៉ោងទាំងនេះ

ខ្លាំងជាងមហារីកទៀត! ការសិក្សារកឃើញភាពឯកាអាចឆ្លងគ្នា ហើយប៉ះពាល់សុខភាពជាងផឹក និង ជក់បារីទៀត

ផ្ទុះផ្អើលសម្រស់ពីឡុតស្រីម្នាក់នៅចិន ស្អាតដូចតារារហូតគេថាស្រដៀងនឹងកំពូលតារាស្រី Song Hye Kyo

(វីដេអូ) ចូលវ័យ ១៣ ឆ្នាំ កុមារី សរពេជ្ញ ម៉ានីកា ធំពេញរូបពេញរាងមើលសឹងមិនស្គាល់ ខុសឆ្ងាយពីឆ្នាំមុនដាច់ភឹង

ព័ត៌មានបន្ថែម

EDC ជូនដំណឹង ចាប់ពីស្អែក ដល់ថ្ងៃទី ១២ មករា តំបន់មួយចំនួននៅភ្នំពេញ អាចរអាក់រអួលភ្លើងចន្លោះម៉ោងទាំងនេះ

ខ្លាំងជាងមហារីកទៀត! ការសិក្សារកឃើញភាពឯកាអាចឆ្លងគ្នា ហើយប៉ះពាល់សុខភាពជាងផឹក និង ជក់បារីទៀត

កុំមើលតែសម្បកក្រៅ! ខំទុកចិត្តនាំមកធ្វើការហាងលក់មាស ស្រាប់តែបន្លំលួចមាសអស់ខ្ទង់ ១៥៥ តម្លឹងទម្រាំម្ចាស់ដឹង

នារីម្នាក់ត្រូវប្ដីប្រចណ្ឌរហូតសុំលែងលះ ក្រោយពីឡើងឆាកឱបថើ.បអាយដល រួចបង្ហោះលើអ៊ីនធឺណេត

សេវទុកទៅ! នេះជាមន្ទីរពេទ្យដៃគូ ប.ស.ស ក្នុងខណ្ឌសែនសុខ សរុបមាន ១១ ពេទ្យ អាចប្រើប័ណ្ណប.ស.ស បាន

ឪពុកម្តាយឱបគ្នាយំបោ.កខ្លួន ឈរសម្លឹងមើលកូនស្រីអាយុ ៣ ឆ្នាំកំពុងពេញស្រឡាញ់ ស្លា./ប់ដោយសារឆ្លងមេរោគពីខ្យល់អាកាស

ក្ដៅៗ! ប្រទះឃើញសាកស-ពមនុស្ស​ ២ នាក់នៅក្នុងកាប៊ីនដាក់កង់យន្តហោះ ស្ថិតក្នុងសភាពរលួយមើលលែងស្គាល់

ក្រុង LA សហរដ្ឋអាមេរិក ប្រកាសអាសន្នជម្លៀសពលរដ្ឋជាង ៣ ម៉ឺននាក់ចេញ ក្រោយមានភ្លើងឆេះព្រៃដ៏អាក្រក់លេបត្របាក់បំផ្លាញព្រៃ ១២០០ ហិកតា

ស្វែងរកព័ត៌មាន​ ឬវីដេអូ