ប្រមូលបទពិសោធពីម៉ាកអន្តរជាតិល្បីៗ នារីខ្មែរ-ចិនរូបនេះយកមកបង្កើតអភិវឌ្ឍន៍ក្នុងវិស័យហ្វេហ្សិននៅកម្ពុជា កំពុងផ្ទុះល្បី

Share This

Tifanny ឬ មានឈ្មោះពេញថា Tifanny Bophadavy Doche នាងជាកូនខ្មែរកាត់ចិន ដែលកើត​ និង ធំធាត់នៅបារាំង បច្ចុប្បន្ននាងជាម្ចាស់ម៉ាកយីហោសម្លៀកបំពាក់ Revivre Studio និង ជានាយកច្នៃប្រតិដ្ឋនៃម៉ាកនេះនៅកម្ពុជា។

Tifanny Bophadavy Doche

ជាម្ចាស់ម៉ាកយីហោ និង ជាអ្នកច្នៃម៉ូដដ៏មានប្រជាប្រិយភាព Tifanny បានបញ្ចប់ការសិក្សានៅសាលាហ្វេហ្សិន Esmod Fashion Design & Business School នៅប្រទេសបារាំង​។  នាងបានធ្វើការឱ្យម៉ាកហ្វេហ្សិនដ៏ល្បី Viktor & Rolf នៅ Amsterdam រាជធានីនៃហូឡង់ និង កន្លែងមួយចំនួនទៀតនៅទីក្រុងប៉ារីសអស់រយៈពេល ៣ ឆ្នាំ ។

Tifanny Bophadavy Doche

នៅឆ្នាំ ២០២១ នាងបានសម្រេចចិត្តចាកចេញពីទីក្រុងប៉ារីស និង បន្តដំណើរអាជីពឆ្ពោះមកកាន់កម្ពុជា។ នៅខែមីនា ឆ្នាំ ២០២២ នាងចាប់ផ្តើមបង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះថា Revivre Studio ដែលផ្តោតទៅលើសម្លៀកបំពាក់ ready-to-wear និង សម្លៀកបំពាក់កុម្មង់សម្រាប់បុរសនារី។ ពាក្យថា Revivre បង្កប់អត្ថន័យទាក់ទងនឹងបេសកកម្មរបស់ខ្លួនគឺ នាំយកសិល្បៈដែលត្រូវបានបំភ្លេចចោល, ចលនា និង រឿងរ៉ាវប្រវត្តិសាស្ត្រត្រលប់មកកាន់ជីវិត។

សព្វថ្ងៃក្រៅពី Revivre Studio នាងក៏ជាសហស្ថាបនិកនៃ Liaison MGMT ដែលជាភ្នាក់ងារម៉ូឌែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ កន្លងមក ខូឡិកហ្សិនសម្លៀកបំពាក់របស់នាងទទួលបានការចាប់អារម្មណ៍ និង និយមស្លៀកពាក់ពីតារាល្បីៗ អ្នកមានមុខមាត់នៅក្នុងសង្គម Influencer ក៏ដូចជាអ្នកហ្វេហ្សិននិយម។ នាងថែមទាំងពង្រីកម៉ាករបស់ខ្លួនទៅកាន់ទីក្រុងប៉ារីសទឹកដីដែលនាងធ្លាប់រស់នៅធំធាត់ផងដែរ៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) Albert អាយុជិត ២ ខួប! ទេព បូព្រឹក្ស ទម្លាយរឿងធ្លាប់យំអន់ចិត្តនឹងកូន ស្រឡាញ់តែប៉ាជាងខ្លួនជាម្ដាយ

Li Yunrui តារាប្រុសចិនវ័យក្មេង ត្រូវគេរិះគន់ថាមានម្រាមដៃមិនស្អាតមិនសមមុខមាត់ និង ឈ្មោះជាតារា

ឃើញស្និទ្ធៗតិចច្រឡំគូស្នេហ៍! ណាក់ ស្រីណា និង កំលោះសង្ហា ខាត់ សម្បត្តិ តាមពិតមានទំនាក់ទំនងបែបនេះទេ

សង្ហាគួរឱ្យស្នេហ៍! លោក អ៊ី ថានុង សហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មល្បី បង្កើតអគារប្រណីតជាច្រើននៅភ្នំពេញ

(វីដេអូ) ពីក្រោយការបង្កសំណើរ ទីកូ អួលដើ-កប្រាប់ថាមានគេមាក់ងាយពេលសម្តែងជាតួស្រី សូម្បីកូនក៏រងការប៊ូ/លី

ព័ត៌មានបន្ថែម

បើកឆាកឆ្នាំ ២០២៥ រ៉េននី ដារ៉ា សម្រេចបំណងប្រាថ្នា ដើរបង្ហាញម៉ូដលើឆាកលើកដំបូងនៅវៀតណាម

ពាក់ទៅកម្មវិធីចុងឆ្នាំត្រូវម៉ាច់ រ៉ូបបំផុសគំនិតពីទឹក រលើបរលោងអេឡេហ្គង់ ពោរពេញដោយភាពឆើតឆាយ

ឈុតខូឡិកហ្សិនថ្មីពីម៉ាក A.N.D បំផុសគំនិតពីស្លាបបក្សី ស្ទីលបែប Boho ពាក់លើខ្លួន មានអារម្មណ៍រស់រវើកដូចបក្សីកំពុងហោះហើរ

សរសើរអ្នកច្នៃម៉ូដក្នុងស្រុក! ខោអាវម៉ូដសាមញ្ញតែមើលមកលំដាប់ខ្ពស់ ខូឡិកហ្សិនថ្មីនៅរដូវត្រជាក់ផ្សារភ្ជាប់អារម្មណ៍អាឡោះអាល័យ

ដើរលេងចុងឆ្នាំមិនដឹងស្លៀកអីសម! នេះជាគន្លឹះងាយៗធ្វើខ្លួនចេញមកដឹងតែឡូយ ថតរូបស្អាតត្រូវគ្រប់ប្លង់

ឡូយកប់! អ្នកច្នៃម៉ូដម្នាក់ទិញសូត្រពីប៉ារីស ឌីហ្សាញចេញជាឈុតចម្រុះពណ៌ បង្ហាញក្នុងកម្មវិធីហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា

ឈុតក្រមាស្អាតៗស៊ីវិល័យណាស់! មាន សូនីតា ដឹកនាំក្រុមបង្ហាញម៉ូដ នាំយកឈុតក្រមាសហសម័យ បង្ហាញលើកដំបូងក្នុងកម្មវិធី «រាត្រីចងចាំ»

មានមន្តស្នេហ៍ខ្លាំង! ម៉ូដខោអាវថ្មីនេះ បុរសៗនឹងហ៊ានលេងខ្លួនពណ៌ស្រាលស្រទន់របស់មនុស្សស្រីឡើងវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ