សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញនវានុវត្តន៍ និង ការរីកចម្រើនរបស់សហគ្រិនកម្ពុជា

Share This

សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និង បន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។

ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ស្ថិរភាពសង្គម។

ឯកឧត្តមបានលើកឡើងថា ៖ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារសំខាន់ និង កាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និង ស្តង់ដារផលិតកម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និង អន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និង ជំរុញការនាំចេញ»

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា ៖ «ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និង ជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និង សេវាកម្មដែលកើតចេញពីនវានុវត្តន៍ និង គំនិតច្នៃប្រឌិតរបស់សហគ្រិន»

ទិវាដែលមានរយៈពេលពីរថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង ២០០ស្តង់ និង មានកម្មវិធីសំខាន់ៗ ដូចជាការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សារភ្ជាប់អ្នកផលិតនិងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, និង ពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២៤។

គិតមកត្រឹមឆ្នាំ ២០២៤ សហគ្រិនខ្មែរ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបានអនុវត្តកម្មវិធីចំនួន ៣៧៩, ប្រើប្រាស់ថវិកាសរុបប្រមាណ ១៥ លានដុល្លារ, និងទាក់ទាញថវិកាពីដៃគូសរុបប្រមាណ ២៥ លានដុល្លារ។

អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធីមានចំនួនប្រមាណ ៥,៧ ម៉ឺននាក់ និង អ្នកទទួលបានថវិកាគាំទ្រមានចំនួនប្រមាណ ៧៧០ នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និង សហគ្រាសធុនមីក្រូតូច និង មធ្យមនៅទូទាំងប្រទេស។ ទន្ទឹននឹងនេះ សហគ្រិនខ្មែរ បានផ្តល់ថវិកាគាំទ្រសរុបប្រមាណ ៣ លានដុល្លារ និង ទាក់ទាញថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ ១២ លានដុល្លារ និង ក្នុងទម្រង់ជាការវិនិយោគប្រមាណ ២៥ លានដុល្លារ។

យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រកម្មវិធីរបស់យើងរួមមាន អ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាង សំខាន់ក្នុងការចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និង នវានុវត្តន៍ឲ្យកាន់ តែរីកចម្រើន៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ថែមទាំងចេះច្រៀងបានពីរោះទៀត

ឈឺពោះបត់ជើងធំពេក ងេងងោងជិះទៅបុ.កគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ មានអីជុះដាក់ពេញផ្លូវ

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ