ប៉ះឬនៅ? ស្រីៗអាចនឹងគ្រាំទ្រូង ខ្លះអាចឈានដល់លែងលះ បើបានប្តីមិនយល់ចិត្ត ស្តាប់តាមតែម្តាយពេកមិនគិតប្រពន្ធកូនឯង

Share This

បុរសខ្លះរៀបការមានប្រពន្ធកូនទៅហើយ តែនៅតែឱ្យម្តាយចូលមកចាត់ចែង ចូលមកចេះដឹង និង ជាចំណែកគ្រប់យ៉ាងនៃគ្រួសាររបស់ខ្លួន។ ករណីនេះប្តីប្រពន្ធមិនតិចទេ ដែលមានបញ្ហាចម្រូងចម្រាស ខ្លះរហូតឈានដល់ការលែងលះទៀតផង។ យើងសូមលើកពីប្តី ៣ ប្រភេទ ដែលពួកគេស្តាប់តែតាមម្តាយ ភ្លេចគិតប្រពន្ធកូនខ្លួនឯង។

១. ប្តីជាកូនក្មេងមិនចេះធំ

ប្តីប្រភេទនេះពឹងផ្អែកការសម្រេចចិត្តគ្រប់យ៉ាងពីម្តាយ រាប់តាំងពីការជ្រើសរើសប្រពន្ធ រហូតដល់ដោះស្រាយបញ្ហាក្នុងគ្រួសារ។ ជាក់ស្តែង មុនពេលបង្កើតការសម្រេចចិត្តអ្វីមួយ គេប្រឹក្សាតែជាមួយម្តាយគេប៉ុណ្ណោះ សូម្បីតែរឿងពាក់ព័ន្ធនឹងប្រពន្ធកូន ក៏គេឱ្យម្តាយគេជាអ្នកសម្រេចចិត្តផងដែរ។ មានប្តីបែបនេះ ប្រពន្ធនឹងមានអារម្មណ៍គំនិតរបស់នាង គឺជាជម្រើសទីពីរ ខណៈដែលនាងជាគូជីវិតរួមរស់ជាមួយគ្នារាល់ថ្ងៃ។ អាចថាប្តីបែបនេះ ខ្វះទំនួលខុសត្រូវ និង ជាដៃគូជីវិតដែលគ្មានភាពឯករាជ្យ។

២. ប្តីមិនចេះកំណត់ព្រំដែន

ប្តីប្រពន្ធទូទៅ តែងកំណត់គ្នារឿងណាគួរ និង មិនគួរចែករំលែក។ តែសម្រាប់ប្តីប្រភេទនេះវិញ អនុញ្ញាតឱ្យម្តាយដឹងឮរឿងគ្រប់យ៉ាង ព្រមទាំងឱ្យចូលមកចាត់ចែងសព្វគ្រប់ក្នុងគ្រួសារ។ ឧទាហរណ៍ ម្តាយចាត់ចែងតាំងពីរបៀបរស់នៅ, គម្រោងថ្ងៃសម្រាក ឬការចំណាយលុយរបស់គ្រួសារ…ដើម។ សកម្មភាពបែបនេះ គឺជាការបំផ្លាញការរួបរួមរបស់ប្តីប្រពន្ធ។ ប្រពន្ធនឹងមានអារម្មណ៍ត្រូវបានបំពាន ទាំងភាពផ្ទាល់ខ្លួន និង សិទ្ធិក្នុងនាមជាប្រពន្ធ។ ពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្កើនតានតឹង ហើយបាត់បង់ភាពស្និទ្ធស្នាល។

៣. ប្តីអាងម្តាយជាអ្នកការពារ

ជម្លោះប្តីប្រពន្ធជារឿងរវាងមនុស្សពីរនាក់ ប៉ុន្តែប្តីម្នាក់នេះចូលចិត្តយកម្តាយមកធ្វើជាអ្នកការពារ និង យកឈ្នះតែឯង ដោយមិនថ្លឹងថ្លែងដើម្បីសម្រួលឡើយ។​ ប្រពន្ធនឹងមានអារម្មណ៍មិនទទួលបានការគាំទ្រ និង មិនគោរពឱ្យតម្លៃនាង។ វាបង្កជាករណីកង្វះភាពជាដៃគូ បំផ្លាញដល់ការជឿជាក់ និង ក្តីស្រលាញ់៕

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

(វីដេអូ) លីនណា និង សុធារិទ្ធ បង្ហោះរូបចម្អិនម្ហូបជាមួយគ្នា អ្នកគាំអៀនមុខក្រហមរហូតនិយាយពាក្យក្នុងឡើងព្រាងត

ធ្មេចបើកៗ បាំងប៉ុន្មានខែទៀត គូម៉ា​ និង​ ម៉ៅ គឹមធីតា បានឃើញមុខតំណក់ឈាមដំបូងហើយ

ព័ត៌មានបន្ថែម

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

(វីដេអូ) លីនណា និង សុធារិទ្ធ បង្ហោះរូបចម្អិនម្ហូបជាមួយគ្នា អ្នកគាំអៀនមុខក្រហមរហូតនិយាយពាក្យក្នុងឡើងព្រាងត

ស្វែងរកព័ត៌មាន​ ឬវីដេអូ