ក្រសាំងទាប មានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korth ច្រើនដុះនៅតាមគុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ខណៈវាមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង រក្សាជំងឺ ដោយសារក្រសាំងទាបមានបរិមាណ Vit. C និង បេតាការ៉ូទីនខ្ពស់ ក្នុងស្លឹកមានសារធាតុ TRINIDATE ដែលគេច្រើនយកមកប្រើជាថ្នាំត្រជាក់។
នៅប្រទេសមួយចំនួន ក្រសាំងទាប ត្រូវបានយកមកប្រើទម្លាក់ជាតិខ្លាញ់ក្នុងឈាម Cholesterol ហើយស្លឹកវាអាចយកមកបុកពូតយកទឹកពិសាបំបាត់ឈឺក្បាល។ ក្រៅពីនេះ ក្រសាំងទាប មានអត្ថប្រយោជន៍ជាច្រើនដូចជា ៖
– បំបាត់ជំងឺភ្នែក កន្ទុយថ្លែន Glaucoma
– បន្ថយកម្តៅ កែរលាក បំបាត់ចុកពោះ
– មហារីកសុដន់
– ជួយបេះដូង បញ្ចុះទឹកនោម
– ព្យាបាលរើម (បុកស្លឹកជាមួយល្មៀត និង ម្សៅអង្ករ យកទៅបិទទុកចោលមួយយប់)
– កែពិស បូស កើតមុន ដោយទប់ស្កាត់ពពួកបាក់តេរី
– បំបាត់ឈឺសន្លាក់
– ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជំងឺមហារីក
– ស្លឹកក្រសាំងទាបមិនត្រឹមរក្សាមុខទេ ថែមទាំងជួយបំប៉នស្បែកឱ្យភ្លឺរលោង(ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ)
– ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និង ធ្វើឱ្យសក់ភឺ្លទន់រលោង។
យ៉ាងណាមិញ សូមបញ្ជាក់បន្ថែមឱ្យដឹងផងដែរថា ក្រសាំងទាប ជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយ គ្រាន់តែវាមានគុណសម្បត្តិដល់ការថែរក្សាសុខភាព និង ជំងឺ៕
ប្រភព ៖ អ៊ាង សុផល្លែត