ក្រុមហ៊ុនអាកាសចរណ៍ EVA Air Cambodia បានប្រារព្ធជាផ្លូវការនូវពិធីបំភ្លឺដើមគ្រិស្តម៉ាសខ្ពស់ជាងគេនៅកម្ពុជា កាលពីថ្ងៃទី7 ខែធ្នូ ឆ្នាំ 2024 នៅសួនច្បារនៃអគារ Fairfield by Marriott Phnom Penh ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា លាង ពៅ (ភីធើ) ប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក Casey នាយក AmCham Cambodia និង CamEd Business School លោក Chen Lai-Bi ប្រធានសមាគមពាណិជ្ជកម្មតៃវ៉ាន់នៅកម្ពុជា និងលោក Jeremy Lui អ្នកគ្រប់គ្រងទូទៅនៃ EVA Airways ប្រចាំប្រទេសកម្ពុជា ដែលពិធីបំភ្លឺដើមគ្រិស្តម៉ាសនេះក៏ជាកម្មវិធីសម្ពោធជាផ្លូវការនៃ EVA Air’s Winter Wonderland ដែលជាកម្មវិធីសម្រាប់សាធារណជនទូទៅចូលរួមអបអរឱកាសដ៏ពិសេសនេះ។
ពិធីបំភ្លឺដើមគ្រិស្តម៉ាសនេះ បានបង្ហាញពីពេលវេលាដ៏អស្ចារ្យប្រៀបដូចវេទមន្ត ដែលគណៈអធិបតីគ្រប់រូបចូលរួមបំភ្លឺដើមគ្រិស្តម៉ាសដោយការប្រើបាល់គ្រីស្តាល់ ហើយនេះជានិមិត្តរូបនៃស្មារតីរួបរួមនិងការអបអរ។
ទទួលបានបទពិសោធចំណីអារម្មណ៍បែបវេទមន្តដោយឥតគិតថ្លៃ
EVA Air’s Winter Wonderland កំពុងបើកជាសាធារណៈសម្រាប់ការចូលលេងកម្សាន្តដោយសេរីចាប់ពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី7 ខែមករា ឆ្នាំ 2025។ ភ្ញៀវគ្រប់រូបត្រូវបានស្វាគមន៍សម្រាប់ការចូលទស្សនានូវការតុបតែងដ៏ស្រស់ស្អាត នៅទីតាំងសួនច្បារនៃអគារ Fairfield by Marriott Phnom Penh ដែលមានការតុបតែងដ៏អស្ចារ្យជាមួយនឹងដើមគ្រិស្តម៉ាសនៅចំកណ្តាល ស្នូរនាឡិកាបន្លឺឡើងដូចនៅទីក្រុងឡុងដ៍ និងព្រិលធ្លាក់សក្បុស ធ្វើឱ្យអ្នកចូលរួមទទួលបានអារម្មណ៍រំភើបប្លែកដូចនៅអឺរ៉ុប។
គោលដៅសម្រាប់ការកម្សាន្តនារដូវកាលនេះ
EVA Air សូមអញ្ជើញគ្រប់ក្រុមគ្រួសារ អ្នកធ្វើការនៅការិយាល័យ និងអ្នករស់នៅក្នុងតំបន់ មកទស្សនាដើមគ្រិស្តម៉ាសខ្ពស់ជាងគេនៅកម្ពុជា និងបង្កើតអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំក្នុងបរិយាកាសដ៏រីករាយនេះ។ Fairfield by Marriott Phnom Penh ត្រូវបានចាត់ទុកជាទីតាំងដ៏មានសក្ដានុពលសម្រាប់អបអរពិធីបុណ្យនានា ដោយសារតែទីតាំងនៅចំកណ្តាលរាជធានី និងការតុបតែងដ៏គួរឱ្យទាក់ទាញ។
កុំឱ្យខកខានក្នុងការទទួលយកបទពិសោធដ៏សប្បាយរីករាយនាឱកាសដ៏ពិសេសនេះ។ តស់! នាំមនុស្សជាទីស្រលាញ់របស់អ្នក មកថតរូបក្នុងទិដ្ឋភាពដែលស្រស់ស្អាតដូចវេទមន្ត និងអបអរបុណ្យណូអែលជាមួយគ្នា។
ចូលរួមជាមួយពួកយើងនៅឯ Fairfield by Marriott Phnom Penh រហូតដល់ថ្ងៃទី7 ខែមករា ឆ្នាំ2025 ដើម្បីក្លាយជាផ្នែកមួយនៃបទពិសោធដ៏អស្ចារ្យនេះ!