មិនមែនកើតលើតែមនុស្សទេ សត្វឆ្មាក៏មានកើតជំងឺអេដស៍ដែរ ហៅថា FIV គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាល

Share This

ជំងឺ FIV ឬ Feline Immunodeficiency Virus គឺជាវីរុសម្យ៉ាងកើតលើសត្វឆ្មាដែលស្រដៀងទៅនឹងមេរោគអេដស៍ ហេតុដូចនេះហើយទើបបានជាគេហៅវីរុសនេះថា «ជំងឺ HIV ឆ្មា ឬ អេដស៍ឆ្មា»

សត្វឆ្មាដែលរកឃើញកើតមានជំងឺ FIV គឺអាចមានវីរុសនៅក្នុងប្រព័ន្ធរាងកាយវាយូររហូតរាប់ឆ្នាំទម្រាំតែវាចេញរោគសញ្ញា។ ឆ្មាដែលកើតរោគនេះ ប្រព័ន្ធភាពស៊ាំរបស់វានឹងចុះខ្សោយដូចនេះធ្វើឱ្យពួកវាងាយនឹងឆ្លងជំងឺផ្សេងៗដែលមានអាការដូចជា បញ្ហាសើស្បែក ឧស្សាហ៍ក្ដៅខ្លួនចុះឡើង មិនសូវឃ្លានចំណី រាក ប្រកាច់ ជំងឺធ្មេញ និង អាកប្បកិរិយាសត្វផ្លាស់ប្ដូរខុសមុនជាដើម។

ចំពោះការឆ្លងរោគវិញ ករណីភាគច្រើនគឺឆ្លងតាមរយៈស្នាមខាំធ្ងន់ធ្ងរបង្កជារបួស។ សម្រាប់ឆ្មាចិញ្ចឹមក្នុងផ្ទះមិនសូវរងហានិភ័យប៉ុន្មាននោះទេ ប៉ុន្តែសត្វឆ្មាដែលចិញ្ចឹមមានសេរីភាពដើហើរចេញក្រៅគឺងាយនឹងកើតមានណាស់ដោយសារតែវាឧស្សាហ៍ឈ្លោះខាំគ្នាបង្កជារបួសស្នាម។ មួយវិញទៀត សម្រាប់ឆ្មាមេដែលកើត FIV ក៏អាចចម្លងជំងឺនេះទៅកូនរបស់វានៅក្នុងពោះដូចគ្នា។ យ៉ាងណាមិញ ជំងឺ FIV គឺមិនចម្លងតាមរយៈការផឹកទឹក ឬស៊ីចំណីក្នុងចានរួមគ្នា ឬដោយសារការកណ្ដាស់ ជុះកន្លែងជាមួយនោះឡើយ។

មួយវិញទៀត ជំងឺអេដស៍ឆ្មានេះដែរក៏មិនចម្លងមកមនុស្ស ឬសត្វផ្សេងក្រៅពីឆ្មានោះដែរ ដូច្នេះហើយអ្នកចិញ្ចឹមឆ្មាដែលមាន FIV កុំមានការបារម្ភភ័យពីលទ្ធភាពចម្លង គឺពួកវាមិនមានបង្កហានិភ័យដល់យើង និង សត្វចិញ្ចឹមដទៃទៀតរបស់យើងនោះឡើយ។

គួរបញ្ជាក់ថា សត្វឆ្មាដែលកើតមានជំងឺ FIV នេះ បច្ចុប្បន្នគឺមិនទាន់មានវ៉ាក់សាំងទប់ស្កាត់ ឬក៏ថ្នាំដើម្បីព្យាបាលនោះឡើយ។ យ៉ាងណាមិញ ជំងឺនេះដែរក៏មិនមែនមានហានិភ័យខ្លាំងរហូតដល់ថ្នាក់សត្វបាត់បង់អាយុជីវិតនោះឡើយ ព្រោះថាបើសត្វឆ្មាទទួលបានការថែទាំដិតដល់ល្អ រស់នៅក្នុងបរិយាកាសមិនមានភាពតានតឹង នោះឆ្មាដែលមានជំងឺអេដស៍នេះនឹងអាចរស់នៅជីវិតមួយដូចឆ្មាទូទៅធម្មតាបានរាប់ឆ្នាំទៅមុខទៀត៕

ប្រភព៖ WebMD

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

(វីដេអូ) លីនណា និង សុធារិទ្ធ បង្ហោះរូបចម្អិនម្ហូបជាមួយគ្នា អ្នកគាំអៀនមុខក្រហមរហូតនិយាយពាក្យក្នុងឡើងព្រាងត

ធ្មេចបើកៗ បាំងប៉ុន្មានខែទៀត គូម៉ា​ និង​ ម៉ៅ គឹមធីតា បានឃើញមុខតំណក់ឈាមដំបូងហើយ

ព័ត៌មានបន្ថែម

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

(វីដេអូ) លីនណា និង សុធារិទ្ធ បង្ហោះរូបចម្អិនម្ហូបជាមួយគ្នា អ្នកគាំអៀនមុខក្រហមរហូតនិយាយពាក្យក្នុងឡើងព្រាងត

ស្វែងរកព័ត៌មាន​ ឬវីដេអូ