មកដឹងអំពីមេរោគ Norovirus ដែលកំពុងផ្ទុះឆ្លងលើក្មេងៗនៅចិន រហូតសាលាមួយចំនួនត្រូវផ្អាករៀនក្នុងថ្នាក់បណ្ដោះអាសន្ន

Share This

ថ្មីៗនេះ តំបន់ជាច្រើនក្នុងប្រទេសចិនកំពុងតែផ្ទុះឆ្លងខ្លាំងនូវមេរោគ Norovirus ដោយមេរោគនេះដែរបានរាលដាលឆ្លងតាំងពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅមកម្ល៉េះ។ ការផ្ទុះឆ្លងមេរោគនេះដែរ កើតមានឡើងទៅលើក្មេងៗសិស្សសាលារាប់តាំងពីថ្នាក់មតេយ្យរហូតដល់ច្នាក់បឋម ដោយធ្វើឱ្យខាងសាលាត្រូវបង្ខំចិត្តផ្អាកការសិក្សាក្នុងថ្នាក់មួយរយៈដោយឱ្យសិស្សរៀនតាមអនឡាញវិញដើម្បីការពារកុំឱ្យមានការរាលដាលឆ្លងកាន់តែខ្លាំង។

Photo: China Press

តើមេរោគ Norovirus ជាមេរោគដែលទើបតែផ្ទុះឡើងថ្មីៗ ឬក៏ជាមេរោគកើតមានមកយូរហើយ?

មេរោគ Norovirus មិនមែនជាមេរោគទើបតែផ្ទុះឡើងនាពេលថ្មីៗនោះឡើយ មេរោគនេះបានផ្ទុះឆ្លងតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះនៅក្រុង Norwalk រដ្ឋ Ohio សហរដ្ឋអាមេរិក និង ត្រូវបានប្រកាសដាក់ឈ្មោះ norovirus ជាផ្លូវការតាមក្រុង Norwalk នៅក្នុងឆ្នាំ ១៩៧២។

Norovirus គឺជាមេរោគមួយដែលផ្ទុះឆ្លងខ្លាំងបំផុតនៅក្នុងរដូវរងា ពោលគឺវាងាយឆ្លងក្នុងអាកាសធាតុត្រជាក់។ មេរោគនេះដែរអាចកើតមានឡើងទាំងលើមនុស្សធំ និង កុមារ វាជាមេរោគងាយឆ្លងខ្លាំងធ្វើឱ្យអ្នកជំងឺក្អួត និង រាក។ អ្នកឆ្លងមេរោគនេះភាគច្រើនដែលមានប្រព័ន្ធភាពស៊ាំល្អ អាចធូរស្រាលឡើងវិញក្នុងរយៈពេលចន្លោះពី ១ ទៅ ៣ ថ្ងៃ ប៉ុន្តែមិនមែនមានន័យថាអស់មេរោគពីខ្លួននោះឡើយ។ បើទោះជាលែងមានចេញរោគសញ្ញាតទៅទៀតក៏ពិតមែន តែមេរោគនៅមានសេសសល់ក្នុងខ្លួនដែលអាចឱ្យពួកគេនៅតែអាចចម្លងទៅអ្នកដទៃបាន។

Photo: Shutterstock

ជាធម្មតា អ្នកដែលកើតមានមេរោគ Norovirus រោគសញ្ញានឹងកើតមានឡើងចន្លោះពី ១២ ទៅ ៤៨ ម៉ោង ដោយរោគសញ្ញាទាំងនោះមានដូចជា រាករូស ឈឺពោះ ក្អួត ឈឺក្បាល គ្រុនក្ដៅ និង ឈឺខ្លួនជាដើម។ Norovirus ជាមេរោគមួយដែលធន់នឹងកម្ដៅ និង ថ្នាំសម្លាប់មេរោគផ្សេងៗ ដូច្នេះហើយវាងាយបំផុតក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

Photo via stokesentinel

ចំពោះវិធីចម្លងរបស់វាជាញឹកញាប់កើតមានលើអាហារ និង ទឹកដែលមានផ្ទុកមេរោគនេះ ជាពិសេសទឹកកក ផ្លែឈើស្រស់ បន្លែ និង អយស្ទ័រអីជាដើម។ មួយទៀត ការប៉ះជាមួយរបស់របរ ឬវត្ថុដែលមានមេរោគ norovirus ហើយមិនបានសម្អាតដៃបានត្រឹមត្រូវទៅចាប់ចំណីអាហារញ៉ាំ ឬបើរក្មេងៗតូចៗយកដៃលូកចូលមាត់ពួកគេ និង មួយទៀតនោះគឺការមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ Norovirus។

ចំពោះវិធីការពារការឆ្លងមេរោគនេះវិញ ដោយសារតែវាធន់នឹងកម្ដៅ និង ថ្នាំសម្លាប់មេរោគ ឬអាល់កុលផ្សេងៗ ដូចនេះវិធីសាស្ត្រចម្បងបំផុតនោះគឺការថែរក្សាអនាម័យឱ្យបានល្អ។ មុនចាប់កាន់អាហារ ឬក្រោយពីចូលបន្ទប់ទឹករួចត្រូវលាងដៃឱ្យបានស្អាតជានិច្ច។ ផឹកទឹកស្អាត និង ញ៉ាំអាហារដែលទទួលបានការចម្អិនល្អ។ ជៀសវាងញ៉ាំអាហាររួមគ្នាជាមួយអ្នកដទៃ ជាពិសេសអ្នកដែលកំពុងតែមានជំងឺ៕

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

អ្នកគាំទ្ររំភើបជំនួស! ដំណឹងពិធីមង្គលការ ខាយ និង គូដណ្តឹង ត្រូវបានបែកធ្លាយ ក្រោយសាច់ញាតិខាងស្រីទម្លាយ

អ្នកដើរព្រៃបោះតង់អាចព្រលឹងចុងសក់! រុក្ខជាតិចម្លែកមួយប្រភេទ ដុះមកមានរូបរាងដូចម្រាមដៃជើងខ្មោ/ចគួរឱ្យខ្លាច

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

ព័ត៌មានបន្ថែម

អ្នកគាំទ្ររំភើបជំនួស! ដំណឹងពិធីមង្គលការ ខាយ និង គូដណ្តឹង ត្រូវបានបែកធ្លាយ ក្រោយសាច់ញាតិខាងស្រីទម្លាយ

អ្នកដើរព្រៃបោះតង់អាចព្រលឹងចុងសក់! រុក្ខជាតិចម្លែកមួយប្រភេទ ដុះមកមានរូបរាងដូចម្រាមដៃជើងខ្មោ/ចគួរឱ្យខ្លាច

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ