អស្ចារ្យ! រុស្ស៊ីបង្កើតបានវ៉ាក់សាំងប្រឆាំងមហារីក ត្រៀមដាក់ប្រើលើអ្នកជំងឺដោយឥតគិតថ្លៃនៅដើមឆ្នាំ ២០២៥

Share This

អាចថាជាដំណឹងដ៏ល្អអស្ចារ្យមួយដោយប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំង mRNA ដែលជាវ៉ាក់សាំងប្រឆាំងជំងឺមហារីក និង ត្រៀមដាក់ប្រើប្រាស់លើអ្នកជំងឺដោយឥតគិតថ្លៃ នេះបើតាមការបញ្ជាក់ពីលោក Andrey Kaprin អគ្គនាយកប្រចាំនាយកដ្ឋានស្រាវជ្រាវផ្នែកវិទ្យុសកម្មវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលរុស្ស៊ី។

វ៉ាក់សាំងមហារីកនេះដែរត្រូវបានបង្កើតឡើងដោយមានការសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ដោយវ៉ាក់សាំងនេះគ្រោងនឹងប្រកាសដាក់ប្រើប្រាស់នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។

ថ្មីៗកន្លងទៅនេះ លោក Alexander Gintsburg នាយកប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវផ្នែករោគេតត្បាត និង មីក្រូជីវសាស្ត្រ Gamaleya បានឱ្យដឹងថាដំណើរការតេស្ត preclinical បានបង្ហាញថាវ៉ាក់សាំងនេះអាចប្រឆាំងមិនឱ្យដុំសាច់មហារីកលូតលាស់ និង រាលដាលកាន់តែខ្លាំង។ ថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ លោក Gintsburg បានរៀបរាប់ថា ៖ «អំឡុងពេលតេស្ត preclinical ពួកយើងរកឃើញថា ដុំសាច់កាចបានរលាយបាត់ ហើយមិនត្រឹមតែដុំសាច់នោះទេ សូម្បីតែកោសិការីករាលដាលក៏បាត់ដូចគ្នា»

លោក Gintsburg បានសង្កត់បញ្ជាក់ដែរថា វ៉ាក់សាំងនេះមិនត្រឹមតែជាវ៉ាក់សាំងការពារប្រឆាំងប៉ុណ្ណោះទេ តែក៏ជាវ៉ាក់សាំងព្យាបាលផងដែរ ដោយនឹងដាក់ប្រើប្រាស់លើអ្នកជំងឺដែលកំពុងកើតមានមហារីក។ វ៉ាក់សាំងនេះផលិតឡើងតាមបច្ចេកវិទ្យា mRNA ដែលបច្ចេកវិទ្យានេះធ្លាប់បានប្រើប្រាស់ដោយក្រុមហ៊ុនផលិតឱសថ Pfizer និង Moderna ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ កន្លងមក។

លោកបានបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងថ្មីនេះអាចប្រើប្រាស់បានសម្រាប់ជំងឺមហារីកគ្រប់ប្រភេទ។ គម្រោងនៃការតេស្តសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងប្រភេទមហារីកផ្សេងៗដូចជាមហារីកសួត ក្រលៀន និង លំពែង កំពុងតែត្រៀមចាប់ផ្ដើមដំណើរការដោយរំពឹងថាមានការចូលរួមពីសំណាក់វិទ្យាស្ថានផ្នែកមហារីកជាច្រើនផងដែរ៕

ប្រភព៖ Kenh14

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

ព័ត៌មានបន្ថែម

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

ស្វែងរកព័ត៌មាន​ ឬវីដេអូ