ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

Share This

ក្មេងទំនើងសំដៅដល់ក្មេងដែលធ្វើអ្វីតាមតែអំពើចិត្តឬអំណាចចិត្ត​ ជាក់ស្តែង ដូចឃើញបច្ចុប្បន្ន មានក្មេងមួយចំនួនមិនចេះស្តាប់ឪពុកម្តាយ ដើរបង្ករឿងកាប់ចាក់គេឯង នាំក្តីក្តាំងអំពល់ទុក្ខទាំងខ្លួនឯង ទាំងអ្នកដទៃ និង ក្រុមគ្រួសារ។​ យ៉ាងណាមិញ មុនពេលពួកគេក្លាយជាក្មេងទំនើងបែបនេះ អ្នកសិក្សាជំនាញបានកត់សម្គាល់មកពីមូលហេតុ ៥ យ៉ាង។​

១. ឈាមរាវ

ឈាមរាវសំដៅដល់វ័យខ្ចីគំនិត ធ្វើអ្វីៗមិនគិតត្រូវខុស ព្រហើនកោងកាច។ ពួកគេមិនទាន់ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ដូចជាការខឹង និង ខកចិត្តជាដើម។ នៅពេលមានអ្វីមួយប៉ះពាល់អារម្មណ៍ ពួកគេចូលចិត្តបញ្ចេញកំហឹង និយាយស្តីពាក្យអសុរោះឬរហូតដល់ការប្រើហិង្សាវាយកាប់ចាក់។

២. អារម្ម​ណ៍ខ្វះការយកចិត្តទុកដាក់

មនុស្សវ័យក្មេង ច្រើនបង្ហាញអារម្មណ៍ចំពោះមុខនៅពេលពួកគេមានអារម្មណ៍មិនត្រូវបានយកចិត្តទុកដាក់ឬមើលរំលង។ ក្នុងនោះរាប់តាំងពីការមិនយកចិត្តទុកដាក់ពីក្រុមគ្រួសារ,  បងប្អូន, គ្រូបង្រៀន និង មិត្តភក្តិ។ ទង្វើបែបនេះធ្វើឱ្យពួកគេកើតការតូចចិត្ត លែងចូលជិត ឬរហូតដល់ចងគំនុំចង់សងសឹកទៀតផង។

៣. ឥទ្ធិពលពីមិត្តភក្តិ

រាប់អានមិត្តភក្តិជុំវិញខ្លួនទៅដោយក្មេងមានអត្តចរិតទំនើង ឆេវឆាវ ចូលចិត្តប្រើការវាយតប់ ក៏ជាផ្នែកមួយជំរុញឱ្យពួកគេមានអត្តចរិតស្រដៀងគ្នាផងដែរ។ ត្រង់ចំណុចនេះ ឪពុកម្តាយត្រូវកត់សម្គាល់ និង ប្រញាប់អូសទាញកូនចេញមកវិញឱ្យឆាប់បំផុ​ត ពុំដូច្នោះខួរក្បាលពួកគេនឹងបណ្តុះគំនិតគិតថា សកម្មភាពដែលមិត្តភក្តិធ្វើពិតជាត្រឹមត្រូវ ហើយអស្ចារ្យបំផុត។

៤. ការប៉ះទង្គិចផ្លូវចិត្ត

ក្មេងដែលទទួលបទពិសោធស្មុគស្មាញផ្លូវចិត្ត ដូចជាជម្លោះក្នុងគ្រួសារ ការមើលងាយ ការសម្លុត ឬបំពាក់ទឹកចិត្ត អាចធ្វើឱ្យពួកគេប្រែទៅជាមនុស្សមានអត្តចរិតឈ្លើយឬកោងកាចនៅពេលធំឡើង។ បើពួកគេជួបបញ្ហាទាំងនេះ អ្នកគប្បីដោះស្រាយបញ្ហាទាំងឡាយឱ្យប្រសើរ និង បណ្តុះគំនិតពួកគេឱ្យគិតបែបសន្តិវិធីឬក្នុងផ្លូវវិជ្ជមាន។

៥. ខ្វះអ្នកជាគំរូ

ជាទូទៅក្មេងៗរៀនឆាប់ចាប់បានពីអ្វីៗនៅជុំវិញខ្លួន។ បើមជ្ឈដ្ឋានជុំវិញ មិនមានអ្នកណាជាអ្នកណែនាំអំពីការយល់ចិត្ត សេចក្តីសប្បុរស និង ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព នោះពួកគេនឹងពិបាកក្នុងការដោះស្រាយនៅពេលមានការខ្វែងគំនិត រួមទាំងប្រើការគិតមុនពេលធ្វើអ្វីមួយ។​ នេះហើយជាដើមចមដែលធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សឈ្លើយ និង មានអត្តចរិតទំនើង៕

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

នៅថៃ! ចូលហាងបបរស ខឹងអ្នករត់តុប្រមូលចានទាំងមិនទាន់ហូបរួច ដកកាំភ្លើ./ងបា-ញ់រះ បណ្តាលឱ្យស្ល-ា/ប់ ២ នាក់ និង​ របួស ៣ នាក់

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេឃើញសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធឱ្យគេទៅវិញ

(វីដេអូ) គុណភាពពិតៗ! «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ត្រូវតារាចម្រៀងថៃល្បីយកច្រៀងតាម ផ្អើលអ្នកគាំទ្ររាំផ្អៀងឆាក

ព័ត៌មានបន្ថែម

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេឃើញសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធឱ្យគេទៅវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ