សារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវរបស់បុរសជនជាតិចិនវ័យ ១៨ ឆ្នាំម្នាក់ ដែលមានទម្លាប់ទំពារស្ករកៅស៊ូជាប់គ្នាមកជាង ៨ ឆ្នាំ រហូតផ្លាស់ប្ដូរទម្រង់មុខប្រែប្រួលពីមុខមូលទៅជាមុខជ្រុងសឹងមិនគួរឱ្យជឿ។
បុរសរូបនេះ បានថតឃ្លីបវីដេអូបង្ហាញពីទម្រង់មុខរបស់ខ្លួន ព្រមទាំងបង្ហាញភាពស្តាយក្រោយនៅតាមបណ្តាញសង្គមថា ខ្លួនបានមានទម្លាប់ទំពារតែស្ករកៅស៊ូរាល់ថ្ងៃជាង ៨ ឆ្នាំហើយ អស់ប្រមាណជិត ៥ ម៉ឺនដុល្លារ ហើយក្រៅពីអស់លុយហើយ ទម្រង់មុខក៏ផ្លាស់ប្តូរពីសង្ហាទៅជាមុខជ្រុងពិបាកមើលទៀត។
យ៉ាងណាមិញ បុរសរូបនេះបានផ្តាំផ្ញើណែនាំទៅមហាជនថា ការទំពារស្ករកៅស៊ូធ្វើឱ្យប៉ះពាល់ដល់ជីវិតខ្លួនច្រើនណាស់ ទើបឥឡូវនេះលោកសម្រេចចិត្តថានឹងបញ្ឈប់វា ដូច្នេះហើយនរណាដែលមានទម្លាប់នេះក៏គួរតែកាត់បន្ថយ រីឯអ្នកមិនធ្លាប់ក៏កុំសាកជាមួយវាអី៕
ប្រភព៖ Khaosod