បាត់រដូវជាងមួយឆ្នាំ ទៅពេទ្យពិនិត្យទើបដឹងថាមានកូន ហើយត្រូវវះកាត់សម្រាលក្នុងពេលត្រឹម ៤ ម៉ោងទៀត

Share This

នៅប្រទេសចិនថ្មីៗនេះ មានករណីរបស់ស្រ្តីម្នាក់ ដែលបានបាត់រដូវជាង ១ ឆ្នាំ ដល់ទៅពេទ្យពិនិត្យស្រាប់តែឃើញថានាងមានទម្ងន់ ហើយថែមទាំងត្រូវវះកាត់សម្រាលភ្លាមៗទៀត។​

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៣៦ ឆ្នាំ នាងមានជំងឺដុំគីសក្នុងអូវែ ឬ Polycystic Ovary Syndrome ដែលធ្វើឱ្យនាងពិបាកនឹងមានកូន បើទោះបីជានាងចង់បានក៏ដោយ។ នាងក៏បានទទួលការព្យាបាល ប៉ុន្តែថ្ងៃមួយនាងក៏កើតការឡើងឈាមខ្ពស់ ដោយពេទ្យបានពិនិត្យឃើញថានាងមានរោគតម្រងនោម ហើយក៏បានឱ្យនាងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។

គ្រូពេទ្យបានរកឃើញទៀតថា នាងបានបាត់រដូវជាង ១ ឆ្នាំហើយ អ្វីដែលហួសចិត្តនោះ ក្រោយពីឆ្លុះអេកូមើលទៅឃើញថានាងមានទម្ងន់ចំនួន ៨ ខែទៅហើយ ថែមទាំងឃើញថាបើទុកយូរបន្តិចទៀតអាចនឹងមានគ្រោះថ្នាក់ទាំងម្តាយទាំងកូន ព្រោះមានអាការៈមិនស្រួលច្រើនណាស់ ទើបសម្រេចចិត្តវះកាត់សម្រាលឱ្យនាងតែម្តង។

យ៉ាងណាមិញ ស្រ្តីរូបនេះសម្រាលបានកូនប្រុសមួយរូបប្រកបដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យ នាងក៏បានជាសះស្បើយឡើងវិញ។ ដោយឡែក នាងក៏ហួសចិត្តខ្លួនឯងដែរ ព្រោះពេលដែលនាងដឹងថាមានកូន និង ពេលសម្រាលកូន គឺមានរយៈពេលសរុបត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ៕

ប្រភព៖ Sanook 

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

រាងហំមុខមាត់ស្អាតដូចតារា តែបើមានមារយាទ ៥ នេះបង្កប់ក្នុងខ្លួនមិនកែ ទោះស្អាតសង្ហាប៉ុនណាក៏មើលទៅដូចសំរាម

មិននឹកស្មាន! IU អាល់ឡែកហ្ស៊ីនឹងមូសខាំ រហូតពេលខ្លះធ្ងន់ធ្ងរដល់ប្រើថ្នាំទើបបាត់

ទំនើបណាស់! បន្ទប់ទឹកសាធារណៈនៅចិន សុទ្ធត្រូវស្កេនមុខទើបយកក្រដាសអនាម័យបាន

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ព័ត៌មានបន្ថែម

រាងហំមុខមាត់ស្អាតដូចតារា តែបើមានមារយាទ ៥ នេះបង្កប់ក្នុងខ្លួនមិនកែ ទោះស្អាតសង្ហាប៉ុនណាក៏មើលទៅដូចសំរាម

មិននឹកស្មាន! IU អាល់ឡែកហ្ស៊ីនឹងមូសខាំ រហូតពេលខ្លះធ្ងន់ធ្ងរដល់ប្រើថ្នាំទើបបាត់

ទំនើបណាស់! បន្ទប់ទឹកសាធារណៈនៅចិន សុទ្ធត្រូវស្កេនមុខទើបយកក្រដាសអនាម័យបាន

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

ស្វែងរកព័ត៌មាន​ ឬវីដេអូ