រើសកក្រើកប្រទេស! ក្រសួង ស្ថាប័នរដ្ឋ ទាំង ៣២ រើសមន្ត្រីរាជការរាប់ពាន់នាក់ក្នុងឆ្នាំនេះ
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមផ្ដល់ជាគោលការណ៍ជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលចំនួន ៥ ៩៩៦ កន្លែង មន្ត្រីជាប់កិច្ចសន្យា ១៨ ២៩២ នាក់ និង គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៧ ៩៩៦ នាក់ គ្រូបង្រៀនពីរថ្នាក់ពីរពេលចំនួន ១២ ៨៩៧ នាក់ គ្រូបង្រៀនថ្នាក់គួប២ចំនួន ២ ៥៩៨ នាក់ គ្រូបង្រៀនថ្នាក់គួប ៣ ចំនួន ១២០ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២ ៤៧២ នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨ នាក់ ដើម្បីផ្ដល់ជូនក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត ដូចមានខាងក្រោម៖
អត្ថបទ ៖ រាជ