WOW ! OPPO បង្ហាញខ្លូន F11 Pro ជាផ្លូវការនៅកម្ពុជា ពិតជាប្លែក និង ទាក់ទាញមែនទែន !
ជាការពិតណាស់ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក គឺកាលពីរាត្រីថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ មកនេះ ក្រុមហ៊ុនទូរស័ព្ទ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាស និង បង្ហាញខ្លួនជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន នោះគឺទូរស័ព្ទ F11 Pro ដ៏ស្រស់សង្ហា និង ដ៏ទាក់ទាញបំផុត ដោយកម្មវិធី Launching Event នេះ គឺមានអ្នកចូលរួមច្រើន ស្ទើរតែមិនគួរឲ្យជឿដែលរួមមានក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ទាំងនៅកម្ពុជា និង ក្រៅប្រទេសដែលរួមមានបងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទ មានក្រុមតារាតំណាងឱ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក Step ។
ក្រុមតារាដៃគូសហការផ្សព្វផ្សាយ (KOL) ទូរស័ព្ទដៃ OPPO ក្រុមអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មកពីគ្រប់ស្ថាប័នព័ត៌មាន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ ដោយក្នុងនោះក៏មានកិច្ចសម្ភាសអំពីចំណាប់អារម្មណ៍របស់អតិថិជនដែលមានសំណាងទទួលបានឱកាសចូលរួម ក្រោយពីកម្មវិធី Blind Order F11 Pro ដែលជ្រើសរើសដោយ System របស់ក្រុមហ៊ុន ហើយក៏មានការប្រកាសតម្លៃលក់ទូរស័ព្ទ F11 Pro ជាផ្លូវការផងដែរក្នុងតម្លៃ ៣៣៩ ដុល្លារ ។
អ្វីដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានការពេញចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំងនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាលទៅមួយដំណាក់កាលពិតជាប្លែក និង បានបន្សល់ទុកនូវអនុស្សារីយ៍ជាច្រើនជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុន OPPO នៅកម្ពុជាបានរៀបចំរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង ។
F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឱ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទនៅទូទាំងពិភពលោក និង នៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និង ទាក់ទាញជាងម៉ូដែលមុនៗរបស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា និង កម្លាំងម៉ាស៊ីន ជាពិសេសគឺ ការថតរូប Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត ។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកបានឱ្យដឹងថា កូនពៅត្រកូល F នៅដើមឆ្នាំ ២០១៩ រូបនេះ មិនធ្វើឱ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរស័ព្ទដែលបង្កើតឡើងដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និង ការប្រកួតប្រជែងក្នុងទីផ្សារទាំងតម្លៃ និង គុណភាព ។
F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយ OPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ជោះនៅទីងងឹតដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយទំហំ 48MP និង កាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ ។
វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ វាមានបច្ចេកវិជ្ជាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000mAh មានបច្ចេកវិជ្ជាជំនួយល្បឿន Hyper Boost ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង ដែលចំណុចទាំងអស់នេះហើយបានជំរុញឱ្យអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO បានចូលរួមធ្វើការ Blind OrderF11 Pro ឬ ការកុម្មង់ទុកមុនចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ និង បន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ក្រុមហ៊ុនOPPO បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្មវិធីំបន្តទៀតសម្រាប់អតិថិជនរបស់ពួកគេ នោះគឺ កម្មវិធី Pre-Order F11 Proដែលមានរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ និងកម្មវិធី First SaleF11 Pro នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ នេះផងដែរសម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជា ៤០ ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន ៦ នៅទូទាំងពិភពលោក និង មជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំនៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជាង 40.000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក ៕