បុរសឡូយត្រូវតែលេង! នេះជាស្ទីលស្លៀកពាក់ ៧ បែប កំពុងពេញនិយមសម្រាប់រដូវរងា fall/winter 2024-2025
ហ្វេហ្សិនរមែងតែរង្វិលជុំ ឈានមកដល់រដូវត្រជាក់ចុងឆ្នាំនេះ ការលេងខ្លួនដ៏ពេញនិយមរបស់អន្តរជាតិ ក៏បានគាស់កកោះយកស្ទីលចាស់ៗជំនាន់ទ.វ ៨០-៩០ មកច្របាច់បញ្ចូលគ្នា លាយឡំទំនើបភាពបង្កើតជាការស្លៀកពាក់ដ៏ស៊ីវិល័យ។ ជាគំនិតសម្រាប់បុរសៗលេងខ្លួនឱ្យទាន់សម័យនឹងគេ យើងសូមលើកពីម៉ូដនិយមឬទំនោរនិយមចំនួន ៧ បែបនៃ fall/winter 2024-25 ដែលកំពុងពេញនិយមបំផុត។
១. លេងស្ទីលពីជំនាន់ទ.វ ៩០ ជាមួយការប្រើអាវធំបែបពុម្ពក្រឡា និង ពណ៌ច្បាស់ៗ។
២. ប្រើអាវចាក់កស្រួចមកលេងខ្លួនបែបទំនើបជាមួយស្ទីល old-school classic។ ទំនោរនេះជាការលាយបញ្ចូលគ្នារវាង retro vibe និង ស្ទីលសហសម័យ មើលមកស្រួលខ្លួន មានរាង ពិសេសក្រណាត់ចាក់ឡូយសមនឹងរដូវកាល។
៣. ខោខូវប៊យជើងធំ Baggy jeans, ខោ Cargo ហោប៉ៅច្រើន និង ខោរលុងៗ នៅតែពេញនិយម និង ឡូយបំផុតសម្រាប់រដូវនេះ។
៤. មកដល់រដូវកាល fall/winter 2024-25 ស្ទីលស្លៀកសំពត់ខ្លីក្រោមជង្គង់នៅតែមានប្រជាប្រិយភាព។ អាចលេងស្ទីលប្រើតែសំពត់ក៏បាន ឬមួយបន្ថែមខោជើងវែងពីក្នុងកាន់តែហ្វេហ្សិន។ ការពាក់អាវក្រៅជាមួយសំពត់នេះ មើលមកកាន់តែឡូយឆាយ។
៥. ស្ទីលសម្លៀកបំពាក់បែបកីឡាជំនាន់ទ.វ ៨០ បានត្រលប់មកអង្រួនជាថ្មី។ អ្វីដែលស៊ីមេទ្រីគ្នាឥតខ្ចោះទៀតនោះ គេលេងខ្លួនជាមួយស្បែកជើង sneakers ដែលសាមញ្ញ តែមានលក្ខណៈហាយខ្លំាង។
៦. សង្ហាបែបយុវវ័យជំនាន់ទ.វ ៩០ ដោយហំហានជាមួយការប្រើអាវចាក់ធំៗ ពាក់រួមគ្នានឹងខោជើងធំ។ ស្ទីលនេះគេមិនប្រើគ្រឿងលម្អស្អេកស្កះ ដោយពាក់ត្រឹមលាតៗសាមញ្ញគឺឡូយបំផុត។
៧. អាវក្រៅពណ៌ស្បែកគោ ឬពណ៌ឈើរីក្រមៅ ឬពណ៌ក្រហមចាស់ បានក្លាយជាស្ទីលទាក់ភ្នែកបំផុតសម្រាប់រដូវកាលនេះ។ គេនិយមប្រើអាវជាក្រណាត់បែបសាច់ស្ងួត កម្ញី និង ភ្លឺរលោង ដែលមានលក្ខណៈក្លាសិក៕
ប្រភព៖ FACES