ម៉ាក់ៗកត់ទុក! សម្ភាររបស់ប៊េប៊ីសំខាន់ៗ ដាក់តាមខ្លួនពេលចេញក្រៅម្តងៗ
ម៉ាក់ៗមានកូនតូច ភាគច្រើនច្បាស់ជាមានអារម្មណ៍ស្មុគស្មាញបន្តិច នៅពេលដែលត្រៀមការធ្វើដំណើរឆ្ងាយពីផ្ទះម្តងៗ ព្រោះត្រូវការរៀបចំសម្ភារចិបចុបជាច្រើនរបស់កូនៗ។
យ៉ាងណា ថ្ងៃនេះ «អ្នកម្តាយប្រជាប្រិយ» នឹងបង្ហាញនូវសម្ភារសំខាន់ៗរបស់ទារក ដែលត្រូវការចាំបាច់នៅពេលចេញក្រៅម្តងៗ។
១. ដបទឹកដោះគោ, ទឹក, កញ្ចប់ទឹកដោះគោម្សៅ និង អាហារសម្រាប់ទារក
២. សម្ភារក្មេងលេង ដែលកូនចូលចិត្ត ១ ឬ ២
៣. កញ្ចប់ First aid (ឧទាហរណ៍៖ ថ្នាំពេទ្យ, បង់បិទរបួស, ថ្នាំលាបការពារសត្វល្អិត-ល-)
៤. កន្សែង សម្រាប់ឃ្លុំបំបៅកូន និង សម្រាប់ទារក
៥. សម្លៀកបំពាក់យ៉ាងតិច ១ ឈុត សម្រាប់ផ្លាស់ប្តូរកូន
៦. ខោទឹកនោម និង ក្រែមលាបការពារកន្ទួល
៧. ជ្រើសរើសសម្លៀកបំពាក់ទារក ដែលស្តើង ត្រជាក់ ងាយស្រួលដល់កូន
៨. ប្រើកាបូបដាក់អីវ៉ាន់ ដែលងាយស្រួលដាក់សម្ភារ និង ស្ពាយចេញក្រៅ៕