មួយអាយ៉ូសហើយទើបដឹង ស្លាបកង្ហារមានតែលេខសេស ៣ ឬ ៥ មិនដែលមានលេខគូ ការពិតមូលហេតុអ៊ីចឹងសោះ
តើប្រិយមិត្តមានដែលសង្កេតឃើញឬទេ ថាស្លាបកង្ហារដែលយើងប្រាស់ជាប្រចាំថ្ងៃ មិនថាជាកង្ហារបញ្ឈរ កង្ហារភ្ជាប់ជញ្ជាំង ឬពិដាន ភាគច្រើនធ្វើឡើងពីស្លាប ៣ ឬ ៥ ដែលសុទ្ធតែជាលេខសេស គឺមិនសូវឃើញមានកង្ហារណាដែលប្រើស្លាបលេខគូ ដែលជាលេខ ២ ឬ ៤ ឡើយ។
ក្នុងនោះ តាមពិតទៅកង្ហារដែលមានស្លាបសេស ជាពិសេសគឺស្លាប ៣ វាអាចនៅយូររឹងមាំជាងកង្ហារដែលមានស្លាប ២ ព្រោះស្លាប ៣ អាចរក្សាតុល្យភាពនៃថាមពលបានល្អជាង។ កង្ហារស្លាប ៣ អាចជួយឱ្យមានលំនឹងខ្យល់បានល្អ កាត់បន្ថយរំញ័រ កាត់បន្ថយសំឡេងរំខាន លើសពីនេះទៅទៀតនោះ គឺវាងាយស្រួលផលិត។
ដោយឡែកសម្រាប់កង្ហារស្លាប ២ វិញ វាអាចនឹងត្រូវប្រើថាមពលច្រើន ដែលនាំឱ្យគ្មានលំនឹង មានរំញ័រ និង អាចបង្កជាសំឡេងរំខានផងដែរ ដូច្នេះហើយទើបភាគច្រើនយើងឃើញថា កង្ហារដែលប្រើប្រាស់ប្រចាំថ្ងៃ តែងតែមានស្លាបលេខសេស ច្រើនជាងលេខគូ៕