Sririta និយាយពាក្យផ្អែមបំផុតមិនធ្លាប់ឮ ទៅកាន់ស្វាមី ក្នុងថ្ងៃខួបរៀបការ ៣ ឆ្នាំ
Sririta Jensen តារាស្រីកូនកាត់ថៃ-ដាណឺម៉ាក ដែលមានសម្រស់ស្រស់ស្អាត មានទេពកោសល្យក្នុងការសម្ដែងគួរឱ្យស្ងើចសរសើរ អមជាមួយបទពិសោធន៍លើវិថីសិល្បៈមកជាង ២៦ ឆ្នាំ។
នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០ តារាស្រី Sririta បានដឹកដៃហាយសូ Korn Narongdej ដែលជាកូនអ្នកជំនួញល្បីឈ្មោះ មានទ្រព្យហូរហៀរ ចុះសំបុត្រអាពាហ៍ពិពាហ៍ធ្វើជាប្ដីប្រពន្ធស្របច្បាប់ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើននាក់ទាំងក្នុង និងក្រៅប្រទេស ហើយនៅខែមីនា ឆ្នាំ ២០២១ អ្នកទាំងពីរអ្នកទាំងពីរទទួលបានចំណងដៃជីវិតកូនប្រុសម្នាក់ឈ្មោះថា Gavin។
ក្នុងឱកាសខួបគម្រប់ ៣ ឆ្នាំលើកនេះ Sririta បានផ្ញើសារជាមួយពាក្យផ្អែមល្ហែម ជាច្រើនឃ្លាទៅកាន់ស្វាមី ដែលធ្វើឱ្យអ្នកគាំទ្រអានហើយអៀនជំនួស។ ដោយនាងពោលថា៖ «ខ្ញុំជានារីម្នាក់ដែលមានសំណាង ដែលបានបងជាស្វាមី ហើយថ្ងៃនេះគឺជាថ្ងៃពិសេសបំផុតក្នុងជីវិតខ្ញុំ។ រីករាយខួបអនុស្សាវរីយ៍ ៣ ឆ្នាំ អរគុណបងដែលបង្កើតការចងចាំជាច្រើន ហើយមានន័យរហូតមក ហើយក៏អរគុណដែលស្រឡាញ់ និងមើលថែ ស្រឡាញ់បងខ្លាំងណាស់»។ ក្រោយឃើញបែបនេះហាយសូ Korn ក៏បានចូលបញ្ចេញមតិឆ្លើយតបថា៖ «ស្រឡាញ់អូនជាទីបំផុត Baby»៕