(វីដេអូ) ខាងប្រុសលុតជង្គង់សុំរៀបការជាង ១ ខែ រឿន ណាត និង លាង វេងហួរ ដឹកដៃគ្នាថត Pre-wedding ត្រៀមចូលរោងបាត់
និយាយពីជីវិតស្នេហារបស់បវរកញ្ញា រឿន ណាត និង បុរសឯក លាវ វេងហួរ ក្រោយពីបង្ហាញស្នេហាផ្អែមល្ហែមមួយរយៈ ថ្មីៗកន្លងទៅ គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស និង អបអរខ្លាំង ខណៈបានឃើញបុរសឯក លាវ វេងហួរ បានរៀបចំ Surprise រឿន ណាត ដោយលុតជង្គង់សុំនាងរៀបការនៅឯទឹកដីអង្គរយ៉ាងរំភើបបំផុត។
ក្នុងនោះដែរ ក្រោយខាងប្រុសលុតជង្គង់សុំរៀបការយ៉ាងរំភើបនៅខាងមុខប្រាសាទអង្គរវត្តហើយនោះ កញ្ញា រឿន ណាត និង លោក លាង វេងហ៊ួរ ក៏មិនបង្អង់យូរ បានទៅរើសមើលធៀបការតម្រូវចិត្តកូនកំលោះកូនក្រមុំ សម្រាប់រៀបចំអញ្ជើញភ្ញៀវកិត្តិយសទៀតផង។
ដោយឡែកក្រោយ លោក លាង វេងហ៊ួរ លុតជង្គងសុំកញ្ញា រឿន ណាត រៀបការមកដល់ពេលនេះរយៈពេលប្រមាណជាង ១ ខែកន្លះហើយ។ ក្នុងនោះ អនាគតកូនកំលោះក្រមុំទាំង ២ រូប ក៏បានដឹកដៃគ្នាទៅថត Pre-Wedding ហើយ នៅឯទឹកដីខេត្តបាត់ដំបង។
ក្រោយពីឃើញសកម្មភាពថត Pre-Wedding នេះហើយ អ្នកគាំទ្រក៏កាន់តែរំភើបចិត្តចង់ដឹងពីថ្ងៃមង្គលការរបស់តារាប្រុសស្រីទាំង ២ រូបខាងលើ នឹងរៀបចំនៅពេលណា។ ម្យ៉ាងវិញទៀតនោះ ទាំងមិត្តសិល្បករ និង អ្នកគាំទ្រក៏រង់ចាំមើលអនាគតកូនកំលោះក្រមុំទាំងគូនេះ ក្នុងឈុតមង្គលការផងដែរ៕