Influencer វ័យក្មេង ៣ គូនេះ ត្រូវអ្នកគាំទ្រផ្ទុះការសង្ស័យកំពុងមានចំណងស្នេហានឹងគ្នា
ក្រៅពីជាដៃគូការងារ Influencer ស្រីប្រុស ៣ គូ ត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកមើល និង ចាប់ភ្លឹកឃើញថាពួកគេហាក់បង្ហាញសកម្មភាពស្និទ្ធស្នាលលើសពីមិត្តរួមការងារ រហូតអ្នកខ្លះធ្វើឱ្យអ្នកគាំទ្រសង្ស័យថាពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាទៀតផង។ តើទាំង ៣ គូនេះ មាននរណាខ្លះ? តាមដានជាមួយ «ប្រជាប្រិយ» ដូចខាងក្រោម៖
១. លីនដា និង Dinaro
Influencer រូបស្រស់ លីនដា មួយរយៈចុងក្រោយនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតឯកជនរបស់នាងជាខ្លាំង ជាពិសេសខណៈពេលដែលនាងបង្ហាញសកម្មភាពយ៉ាងស្និទស្នាលជាមួយនឹង Dinaro ដែលជា Influencer ម្នាក់ដែរ ធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងមានការសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា។ បើទោះជាមានការចោទជាសំណួរពីទំនាក់ទំនងរបស់អ្នកទាំង ២ ជាហូរហែក្តី តែសាមីខ្លួនទាំង ២ ក៏មិនបានចេញមុខមកបកស្រាយនៅឡើយនោះទេ។
២. សៀក និង មីណា
មហាជនធ្លាប់បានទស្សនាវីដេអូរបស់ លោក សៀក និង កញ្ញា មីណា ច្បាស់ជាបានឃើញពីសកម្មភាពស្និទ្ធស្នាលក្រៅឆាករបស់ទាំង ២ ជាច្រើនមកហើយ។ បើទោះជាកន្លងមក Influencer ១ គូ នេះ តែងហៅគ្នា Bro & Sis ក្តី តែក្រសែភ្នែករបស់អ្នកគាំទ្រនៅតែមានការសង្ស័យថា លោក សៀក និង កញ្ញា មីណា ក៏អាចនឹងមានទំនាក់ទំនងលើសពីមិត្តនឹងគ្នាដែរ។
៣. ជេននី និង ដេវីដ
សម្រាប់គូនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកដែរ ព្រោះរាល់សកម្មភាពបង្ហាញចេញកន្លងមក ពួកគេហាក់មានភាពស្និទ្ធស្នាលប្លែកលើសពីមិត្តរួមការងារ រហូតអ្នកគាំទ្រសង្ស័យថាកំពុងមានចិត្តឱ្យគ្នា តែមិនទាន់បង្ហាញជាផ្លូវការ។ ម្យ៉ាងវិញទៀត ជេននី និង ដេវីដ ក៏តែងបង្ហាញកាយវិការគួរឱ្យចាប់អារម្មណ៍ខ្លាំង ខណៈពេលចូលរួមកម្មវិធីផ្សេងៗ មិនថាជាការងារ ឬចូលរួមកម្មវីធិមង្គលរបស់មិត្ត ដែលអ្នកទាំងពីរតែងបណ្ដើរគ្នាយ៉ាងត្រសងមិនខុសពីគូស្នេហ៍ឡើយ៕