ក្រោយត្រូវបានហេក! ព្រះតេជគុណ សាន សុជា បញ្ជាក់ពីការបង្កើតឆានែលថ្មី និង អត្ថន័យនៃឈ្មោះឆានែល
ហ្វេសប៊ុកផេករបស់ព្រះតេជគុណ សាន សុជា កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើការបង្ហោះសារថា YouTube Channel ផ្ទាល់ខ្លួនរបស់ព្រះអង្គ បានប្រទះឃើញថាមានជនមិនស្គាល់មុខ Hack បាត់ទៅហើយ ដោយព្រះអង្គបានលើកឡើងថា ជនមិនស្គាល់មុខនោះបាន Hack ចូលហើយប្ដូរឈ្មោះ និង រូបភាព Profile ព្រមទាំងបាន Live វីដេអូរបស់គេចូលក្នុង Channel ទៀត។
ក្រោយ Channel YouTube ព្រះអង្គដែលមានអ្នក Subscribe ប្រមាណជិត 300K ត្រូវបាន Hack ពុំអាចស្រោចស្រង់បាន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះអង្គ បានបញ្ជាក់ពីការបង្កើតឆាណែលថ្មី ដែលដើមឡើយបានដាក់ឈ្មោះ San Sochea VJ និង បានប្ដូរទៅជា San Sochea VP វិញ។
ចំពោះឈ្មោះឆានែល San Sochea VP នេះទៀតសោត ព្រះអង្គបានបញ្ជាក់ឱ្យដឹងថា ពាក្យ V = វ គឺ វជិរ P = ប គឺ បញ្ញោ, បាលីឡាតាំង P ស្មើនឹង “ប” ដូច្នេះ VP ស្មើនឹងពាក្យថា វជិរប្បញ្ញោដដែល៕