(វីដេអូ) អ្នកគាំទ្រកម្ពុជារំភើប ពេលឃើញ អ៊ិន លក្ខិណា ទៅវៀតណាមម្ដងៗ ត្រូវម្ចាស់កម្មវិធី Miss Cosmo ស្វាគមន៍មើលថែកក់ក្ដៅខ្លាំង
បវរកញ្ញា អ៊ិន លក្ខិណា បន្ទាប់ពីទទួលតំណែងជាបវរកញ្ញា Top 10 នៃកម្មវិធី Miss Cosmo 2024 នៅប្រទេសវៀតណាមកន្លងទៅនោះ ឃើញថាពេលនេះ នាងកំពុងតែបំពេញតួនាទីការងារយ៉ាងសកម្មក្នុងនាមជាបវរកញ្ញា Top 10 នៃ Miss Cosmo 2024 ដោយបានឃើញវត្តមានរបស់នាងឡើងចុះប្រទេសវៀតណាម ចូលរួមក្នុងកម្មវិធីផ្សេងៗបន្តបន្ទាប់។
ចំពោះវត្តមានរបស់ អ៊ិន លក្ខិណា លើទឹកដីប្រទេសវៀតណាមមួយរយៈនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនខ្មែររំភើបចិត្តជំនួស ពេលបានឃើញសកម្មភាពរបស់នាង ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីបវរកញ្ញា ក៏ដូចជាមហាជនអ្នកគាំទ្ររបស់វៀតណាម ជាពិសេសពីម្ចាស់កម្មវិធីអន្តរជាតិ Miss Cosmo 2024។
លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍បណ្ដាគាំទ្រវិស័យបវរកញ្ញាវៀតណាមវិញ ក៏កំពុងផ្ទុះការចាប់អារម្មណ៍ស្រឡាញ់ពេញចិត្តចំពោះបវរកញ្ញាកម្ពុជា អ៊ិន លក្ខិណា មិនតិចដែរ តាមរយៈការបញ្ចេញមតិគាំទ្រលើហ្វេសប៊ុកផេករបស់នាង។
ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបជំនួសបវរកញ្ញា អ៊ិន លក្ខិណា ខណៈបានឃើញនាងបង្ហោះពីសកម្មភាពនៅលើទឹកដីវៀតណាម ដែលនាងទទួលបានការស្វាគមន៍មើលថែយ៉ាងយកចិត្តទុកដាក់ និង កក់ក្ដៅបំផុតពីម្ចាស់កម្មវិធីអន្តរជាតិ Miss Cosmo ថែមទាំងឃើញនាងញ៉ាំអាហារពេលល្ងាចជាមួយម្ចាស់កម្មវិធីរូបសង្ហានេះ តែ ២ នាក់ ទៀតផង។
ជាមួយគ្នានោះ អ៊ិន លក្ខិណា ក៏បានរៀបរាប់បង្ហាញពីចិត្តរំភើបដែរថា ៖ «អាហារពេលល្ងាចដ៏មានអត្ថន័យ», «អរគុណសម្រាប់ការស្វាគមន៍ និង មើលថែខ្ញុំកន្លងមក»៕
សូមទស្សនាវីដេអូខាងក្រោម៖