ចំណុចខ្លាំង ៣ របស់ Nune Woranuch ដែលឆក់បានប្រជាប្រិយភាពល្បីសុសសាយដល់បច្ចុប្បន្ន
រំឭកដល់រឿង «នាងឡាំយ៉ង» ប្រិយមិត្តប្រាកដជាបានស្គាល់ភ្លាម ពិសេស ជឿថាម្នាក់ៗនៅចាំមុខតួអង្គសម្តែងនៅក្នុងរឿងនោះច្បាស់ថែមទៀត។ សម្រាប់តួអង្គដែលល្បីខ្លាំងនៅក្នុងសាច់រឿង «នាងឡាំយ៉ង» គឺ តារាសម្តែងស្រីរូបស្រស់ Nune Woranuch ដែលពេលនោះនាងដើរតួអង្គជានាងឡាំយ៉ង។
យ៉ាងណាមិញ មិនត្រឹមតែមានឈ្មោះល្បីក្នុងរឿង «នាងឡាំយ៉ង» តែមួយមុខនោះឡើយ តែគេសង្កេតឃើញថា Nune Woranuch មានឈ្មោះល្បីមករហូតហើយ ពិសេស នាងតែងគ្រងបានតំណែងជាតួឯកជានិច្ច រហូតក្លាយជាតារាល្បីលំដាប់ប្រទេសទៀតផង។
ជាមួយគ្នានោះដែរ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះកំពុងល្បីមានអ្នកគាំទ្ររាប់ពាន់ម៉ឺននាក់ហើយ ជឿថា អ្នកគាំទ្រខ្លះក៏បានជ្រាប ចំណែកអ្នកគាំទ្រខ្លះមិនទាន់បានជ្រាបនោះទេថា ចំណុចអ្វីខ្លះដែលជំរុញឱ្យ Nune Woranuch មានប្រជាប្រិយភាព និង គេស្រឡាញ់ចូលចិត្តខ្លាំងបំផុត។ ដូច្នេះមកមើល ៣ ចំណុចរបស់នាងទាំងអស់គ្នា ដែលវាជាចំណុចលេចធ្លោ និង ធ្វើឱ្យគេស្រឡាញ់គាំទ្រនាងខ្លាំង។
១. សម្រស់
មកទល់វ័យ ៤៣ ឆ្នាំហើយ Nune Woranuch នៅតែមានសម្រសវ័យក្មេងដដែល ពោលគឺ អ្នកណាៗក៏លាន់មាត់ដែរថា មុខមិនសមនឹងអាយុ ក្មេងខ្ទង់ ២០ សុំចាញ់ ទោះគ្រងជាតួឯករាប់សិបឆ្នាំក៏មើលមិនចេះធុញដែរ។
២. សមត្ថភាព
បើនិយាយពីសមត្ថភាពវិញនាងពិតជាខ្លាំងសមនឹងទទួលបានតំណែងជាតួឯកស្រី និង ជាតារាស្រីដែលល្បីលំដាប់ប្រទេសដែលមានអ្នកគាំទ្រស្រឡាញ់រាប់ពាន់ម៉ឺននាក់ពិតប្រាកដមែន ព្រោះតាំងពីចូលសិល្បៈមកនាងហាក់មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងនឹងសមត្ថភាពរបស់នាងឡើយ មិនថាសម្តែង ឬការងារផ្សេងៗទេ នាងតែងបញ្ចេញសមត្ថភាពឱ្យអ្នកគាំទ្របានឃើញ និង មិនដែលខកបំណងឡើយ។
៣. អត្តចរិត
ចំពោះអត្តចរិតវិញ អាចនិយាយបានថាល្អតែម្តង ព្រោះតាំងពីប្រឡូកចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក Nune Woranuch ស្ទើរមិនដែលលេចឮព័ត៌មានអាស្រូវមិនល្អជាមួយអ្នកណាឡើយ នាងមានទឹកមុខញញឹមរាក់ទាក់ មិនឆ្មើងឆ្មៃដាក់អ្នកគាំទ្រ ពិសេស នាងនៅតែរក្សាកេរ្តិ៍ឈ្មោះ និង មុខតំណែងរបស់នាងនៅដូចដើម រហូតធ្វើឱ្យអ្នកគាំទ្រមានមោទកភាពចំពោះនាងខ្លាំង៕