(វីដេអូ) ជាស្រីស្អាតតែមិនរើសច្រើន សាន្ត កុសុមៈ មិនកំណត់ពីបុរសក្នុងក្ដីស្រមៃ សំខាន់ឱ្យតែស្រឡាញ់នាង
ធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ កញ្ញា សាន្ត កុសុមៈ កន្លងមក មិនត្រឹមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាមួយរូបសម្ផស្សដ៏ស្រស់ស្អាតទាក់ទាញរបស់នាងទេ តែស្រីស្រស់វ័យ ២៤ ឆ្នាំរូបនេះ ក៏ត្រូវបានមហាជនគាំទ្រខ្លាំង ខណៈនាងប្រឡូកចូលវិស័យសម្ដែងពោរពេញដោយសមត្ថភាព និង ទេពកោសល្យយ៉ាងប៉ិនប្រសប់។
មកដល់ពេលនេះ ស្រីស្អាត កុសុមៈ ហាក់កាន់តែប្រមូលបានប្រជាប្រិយភាព និង មានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ រីឯរូបសម្រស់របស់នាងវិញ ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គម។
ម្យ៉ាងវិញទៀត តារាស្រីរូបនេះ មិនត្រឹមទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពទេពកោសល្យផ្សេងៗលើវិស័យសិល្បៈ និង សម្រស់ខាងក្រៅនោះទេ ប៉ុន្តែនាងក៏តែងឆក់បានការសរសើរជាមួយនឹងអត្តចរិតរស់រាយ និង គួរឱ្យស្រឡាញ់ខ្លាំងទៀតផង។ លើសពីនេះ ស្រីស្អាត សាន្ត កុសុមៈ ក៏បានធ្វើឱ្យមហាជនចង់ដឹងទាក់ទងនឹងជីវិតឯកជនរបស់នាង ជាពិសេសរឿងរ៉ាវស្នេហា ថាតើបុរសបែបណាដែលអាចយកឈ្នះបេះដូងរបស់តារាស្រីរូបនេះបាន។
តួយ៉ាង ថ្មីៗនេះ អ្វីដែលមហាជនអ្នកគាំទ្រ ជាពិសេសបុរសៗសុទ្ធតែចង់ដឹងនោះ ក៏បានឃើញស្រីស្អាត សាន្ត កុសុមៈ ទម្លាយក្នុងកិច្ចសម្ភាស កម្មវិធី «អ្នកជិតខាង» ដែលនាងបាននិយាយទាក់ទងនឹងរឿងរ៉ាវជីវិតឯកជន ក៏ដូចជារឿងស្នេហា ដែលបានឱ្យដឹងថាពេលនេះ នាងពុំទាន់មានម្ចាស់បេះដូងនៅឡើយទេ។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ សាន្ត កុសុមៈ ក៏បានបង្ហើបពីបុរសក្នុងក្ដីស្រមៃដែលនាងចង់បានធ្វើជាគូអនាគតដែរ ប៉ុន្តែនាងមិនបានកំណត់ប្រភេទបុរសម្នាក់នោះថាជាមនុស្សបែបណាឡើយ ដែលនាងនិយាយថាអ្នកណាក៏បានឱ្យតែនិយាយចុះសម្រុងនឹងគ្នា សំខាន់គឺឱ្យតែស្រឡាញ់នាង៕
សូមទស្សនាវីដេអូខាងក្រោម៖