(វីដេអូ) សម្ភាសចប់ភ្លាម Nine ទប់ចិត្តមិនបានស្រក់ទឹកភ្នែកមុខអ្នកកាសែត ក្រោយទម្លាយរឿងចែកផ្លូវពី Baifern
កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ Nine បានចេញមុខផ្តល់ការសម្ភាសទាក់ទងនឹងចចាមអារ៉ាមចែកផ្លូវគ្នាជាមួយនឹង Baifern ដែលកំពុងផ្ទុះកន្លងទៅ ដោយបានបញ្ជាក់ឱ្យដឹងថា លោកពិតជាបានចែកផ្លូវជាមួយនឹងនាងពិតមែន ប៉ុន្តែមិនបានផ្តាច់ទំនាកទំនងឡើយ គឺវិលមកធ្វើជាមិត្តនឹងគ្នាវិញ។
យ៉ាងណាមិញ បើមើលទៅទឹកមុខរបស់ Nine ខណៈផ្តល់ការសម្ភាស គឺហាក់ដូចជាលាក់ទុក្ខខ្លាំងណាស់ ប៉ុន្តែក៏ខំឆ្លើយសំណួរអ្នកកាសែតសួរដោយចិត្តទុកដាក់។ ក្នុងនោះ នៅពេលជិតចប់ការសម្ភាស Nine ក៏រកកល់ចង់យំ ខណៈពេលដែលអរគុណទៅដល់ឪពុកម្តាយរបស់ Baifern ដែលស្រឡាញ់ចូលចិត្តខ្លួននាពេលកន្លងមកផងដែរ។ នៅពេលចេញពីការសម្ភាសមក Nine ស្រាប់តែទប់ទឹកភ្នែកមិនជាប់ឡើយ លោកក៏បានបង្ហូរមកឱ្យមហាជនអ្នកកាសែតបានឃើញយ៉ាងច្បាស់ ដែលម្នាក់ៗឃើញហើយក៏អាណិតសឹងតែខ្លោចចិត្តតែម្តង។
ដោយឡែក ជុំវិញនឹងរឿងនេះ មហាជនអ្នកគាំទ្រជាច្រើននៅតែបន្តលើកទឹកចិត្តដល់ Nine និង Baifern ជានិច្ច ម្នាក់ៗមិនចង់ឃើញថ្ងៃដែលពួកគេបែកគ្នានោះទេ ព្រោះជាគូស្នេហាដែលគួរឱ្យស្រឡាញ់ ប៉ុន្តែធ្វើម្តេចកាលៈទេសៈត្រូវបង្ខំ ដូច្នេះហើយមានតែជូនពរឱ្យទាំងគូឱ្យមានក្តីសុខរៀងខ្លួនតែប៉ុណ្ណោះ៕