កក្រើកទៀតហើយ! ថតបានវីដេអូ Lisa និង CEO វ័យក្មេង Frédéric ណាត់ជួបគ្នា ហើយឡើងឡានតែមួយទៀត
មួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ព័ត៌មានចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK និង នាយកប្រតិបត្តិវ័យក្មេង លោក Frédéric Arnault បានរីករាលដាលខ្លាំងឡើង បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញណាត់ជួបគ្នាកាលពីដើមឆ្នាំ ២០២៣ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ថ្វីដ្បិតថាមិនទាន់មានការបកស្រាយជាផ្លូវការអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏ដោយ ប៉ុន្តែមកដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ Lisa និង លោក Frédéric Arnault ស្រាប់តែត្រូវបានគេឃើញចេញពីភោជនីយដ្ឋានមួយនៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីនាងបានចេញពីការសម្ដែងនៅក្នុងក្លឹបកម្សាន្ត Crazy Horse។
បើតាមសាក្សីដែលបានឃើញផ្ទាល់នឹងភ្នែក បាននិយាយថា លោក Frédéric បានចេញដើរចេញពីភោជនីយដ្ឋាន ហើយបានដើរចូលទៅក្នុងឡានសេរីទំនើបរបស់លោកចតចាំនៅខាងមុខ បន្តិចក្រោយមកក៏បានឃើញ Lisa ដើរចេញភោជនីយដ្ឋាននោះ ដោយមានអ្នកការពារចាំបើកផ្លូវ នាំចូលទៅឡានតែមួយ។
ភ្លាមនោះដែរ ព័ត៌មានចចាមអារ៉ាមដែលថា Lisa និង លោក Frédéric Arnault បានណាត់ជួបគ្នាជាសាធារណៈកំពុងកក្រើកខ្លាំង ក្រោយពីមានរូបថត និង វីដេអូរបស់អ្នកទាំងពីរចែកចាយពេញនៅលើប្រព័ន្ធផ្សព្វផ្សាយ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!