ប្អូនប្រុសពៅសង្សាររបស់ Aum បង្ហាញមុខគូស្នេហ៍ថ្មីជាតារាស្រីវ័យក្មេងស្អាតណាស់
បើនិយាយពីត្រកូលអ្នកជំនួញ Phornpraphaមហាជនមួយចំនួនមុខជាបានស្គាល់រួចមកហើយថាជាត្រកូលអភិជនល្បីឈ្មោះមួយប្រចាំប្រទេសថៃ ដែលមានមុខជំនួញវាល់លានក្នុងដៃ ជាពិសេសកូនប្រុសក្នុងត្រកូលនេះសុទ្ធសឹងតែជាបុរសដែលយកឈ្នះចិត្តតារាស្រីល្បីៗជាក់ស្ដែងដូចជាកូនប្រុសច្បងហាយសូ Pok គឺជាគូស្នេហ៍កំពូលតារាស្រី Aum និងបន្ទាប់មកហាយសូ Pranai ជាគូស្នេហ៍តារាស្រី Taew។
ថ្មីៗនេះ ដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតក៏បានផ្ទុះឡើង បន្ទាប់ពីគេបានរកឃើញថាកូនប្រុសពៅប្រចាំត្រកូល Phornprapha ហាយសូ Prakhun បានរកឃើញអ្នកស្អំបេះដូងថ្មី ក្រោយបែកតារាស្រី Mali Malinee Coates ជាង ២ ឆ្នាំ នោះគឺជាតារាសម្ដែងស្រីជាប់កុងត្រារបស់ប៉ុស្តិ៍លេខ ៣ Lina Nalena។
ទំនាក់ទំនងមួយនេះបានបែកធ្លាយនៅថ្ងៃដែលតារាស្រីរូបនេះទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់បរិញ្ញា ផ្នែក មហា វិទ្យាល័យសិល្បៈ និងទំនាក់ទំនងអន្ដរជាតិ នៅឯសាលា Chulalongkorn University កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅនេះ។
ហើយក្រោយពីបែកធ្លាយរូបភាពគូនៅថ្ងៃបញ្ចប់ការសិក្សា តារាស្រី Lina ក៏បានចេញមុខបញ្ជាក់ជាផ្លូវការថារូបនាង និងហាយសូ Prakhun ពិតជាបានទាក់ទងគ្នាពិតមែន ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលរួមសម្ដែងការអបអរសាទរ និងជូនពរដល់គូស្នេហ៍ថ្មីមួយគូនេះ៕