ទោះជាកូនសេដ្ឋី ក៏ Chompoo មិនទម្រើសកូនៗដែរ ឱ្យកូនពៅញ៉ាំសូម្បីដក់ដឿ
ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារពីឆ្នាំ ២០១៥ មកទល់ពេលនេះលោក Nott Visrut និង តារាស្រី Chompoo Araya ទទួលបានចំណងដៃកូនៗចំនួន ៣ នាក់ហើយ ក្នុងនោះ មានប្រុស ២ នាក់ និង ស្រីម្នាក់ ដោយកូនប្រុសស្រីទាំង ៣ របស់ពួកគេសុទ្ធសឹងតែឆ្លាតវៃ និង គួរឱ្យស្រឡាញ់ទាំងអស់។
បើនិយាយពីរូបសម្រស់កូនៗទាំង ៣ របស់តារាស្រីរូបនេះវិញ មហាជនតែងសរសើរមិនដាច់ពីមាត់ ជាពិសេសគឺភាពគួរឱ្យក្នាញ់របស់ពួកគេ។ កន្លងមក គេតែងឃើញតារាស្រី Chompoo នាំកូនឱ្យស្គាល់ពីជីវិតបែបជនបទស្រុកស្រែ និង ឱ្យស្គាល់អ្វីទៅជាការរស់នៅរបស់អ្នកស្រែចម្ការ និង មិនទម្រើសឡើយ ពោលគឺឱ្យកូនៗរបស់នាងស្គាល់គ្រប់រសជាតិនៃជីវិតទោះបីនាងជាសេដ្ឋិនីមានលុយវាលលានក៏ដោយ។
តួយ៉ាងថ្មីៗនេះ តារាស្រី Chompoo បានបង្ហោះរូបភាពកូនស្រីពៅដោយនាងកំពុងតែបង្រៀនឱ្យញ៉ាំដង្កូវសូត្រ ឬក៏ហៅ ដក់ដឿ ដែលជាម្ហូបមួយមុខភាគច្រើនសម្បូរនៅតាមស្រុកស្រែសម្ការ តែនេះតារាស្រី Chompoo បានបង្រៀនឱ្យកូនស្រីនាងញ៉ាំដោយឥតញញើតបន្តិចឡើយ។ ជាមួយនឹងរូបភាពនោះ បាននាំឱ្យមហាជនឃើញហើយលាន់មាត់សរសើរ Chompoo ដែលមិនទម្រើសកូនៗ ឱ្យកូនសាក ស្គាល់គ្រប់បែបយ៉ាង៕