កម្មវិធី “ទឹកដោះគោ អង្គរមីល អាដេអឹម” កោសឈ្នះ-កោសឈ្នះ!!! ម៉ូតូស៊េរីថ្មី បានរកឃើញម្ចាស់រង្វាន់បន្ទាប់ទៀតហើយ នៅខេត្តតាកែវ
កោសឈ្នះៗ ដែលជាកម្មវិធីចែកជូនរង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី របស់ក្រុមហ៊ុន អង្គរមីល បានរកឃើញ ម្ចាស់រង្វាន់បន្តបន្ទាប់ទៀតហើយ បន្ទាប់ពីអតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្មីៗម្សិលមិញនេះ។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ អតិថិជនដែលជាម្ចាស់រង្វាន់ម៉ូតូ គឺបានទៅលើ បងស្រី ភុំ ស៊ូ ដែលរស់នៅភូមិឆឹស ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
នេះគឺជារង្វាន់ម៉ូតូជាបន្តបន្ទាប់ ក្នុងចំណោមម៉ូតូ សរុបចំនួន ៥០គ្រឿង ដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនរបស់ខ្លួន តាមរយ:កម្មវិធី កោសឈ្នះ-កោសឈ្នះ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ ដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ដែលបានគាំទ្រដល់ផលិតផលទឹកដោះគោ អង្គរមីល អាដេអឹម ទាំងចំណុះ ១១០មល និងចំណុះ ១៨០មល។
អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) គឺជារោងចក្រ ដែលទទួលបានអាជ្ញាប័ណ្ណ និងចាប់ផ្តើមដំណើរការ សង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ ២០១៥ ហើយក្លាយខ្លួនជារោងចក្រ ដំបូងគេដ៏ធំតែមួយគត់ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកុមារ ទៅលើអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។
រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយ អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ ថ្នាក់ពិភពលោក មានម៉ាកយីហោ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្មទឹកដោះគោ អង្គរមីល គឺគោរពទៅតាមបទដ្ឋានគុណភាពជាតិ និងគុណភាពអន្តរជាតិ គឺមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ។
សូមរំលឹកថា “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម សរុបរាប់ម៉ឺនកេស នឹងត្រូវធ្វើឡើងនៅទូរទាំងប្រទេសកម្ពុជា។ ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអង្គរមីល នៅរៀងរាល់ម៉ោងធ្វើការ។ កម្មវិធីនេះ នឹងត្រូវបញ្ចប់ការប្តូររង្វាន់ ដែលបានឈ្នះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ត្រឹមម៉ោង ៥ល្ងាច។
សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖
– សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
– កាតដែលឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
– ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
– ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ នឹងមិនត្រូវបានអនុញ្ញាត អោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ ចូលរួមក្នុងកម្មវិធីនេះឡើយ៕