យុគ ៩ ពិតៗ! មិននៅស្ងៀមទៀត ND Miss Grand Honduras ប្រកាសដកខ្លួនចេញ ហើយទម្លាយខ្ទេចពីទង្វើម្ចាស់ MGI មុខលុយខ្លាំង
គិតមកទល់ពេលនេះ រឿងរ៉ាវដ៏ក្ដៅគគុករវាង ND របស់កម្មវិធី Miss Grand តំណាងប្រទេសផ្សេងៗ ជាមួយស្ថាប័ន Miss Grand International នៅតែមិនទាន់រលត់នោះឡើយ។ ជាក់ស្ដែង ក្រោយ ND របស់កម្មវិធី Miss Grand ប្រចាំប្រទេសឥណ្ឌា ប្រកាសបញ្ចប់អាជ្ញាប័ណ្ណជាមួយ Miss Grand International មិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ND របស់កម្មវិធី Miss Grand ប្រចាំប្រទេស Honduras ម្នាក់ទៀតហើយ បានចេញមកប្រកាសបញ្ចប់អាជ្ញាប័ណ្ណដូចគ្នា ដោយលើកហេតុផលខកចិត្តមួយចំនួន ជាពិសេសលើកឡើងថា ម្ចាស់ MGI គិតតែរឿងលុយពួកគេជាធំ។
តាមសេចក្ដីប្រកាសរៀបរាប់យ៉ាងវែងអន្លាយប្រែជាភាសាខ្មែរដែលមានខ្លឹមសារដូច្នេះថា៖ «មិត្តភក្តិ និង អ្នកតាមដានទាំងអស់គ្នាជាទីស្រឡាញ់ ក្នុងរយពេល ៤ ឆ្នាំមកនេះ ខ្ញុំសម្រេចចិត្តទទួលយកការប្រកួតប្រជែងក្នុងការធ្វើឱ្យតារាទាំង ៥ ដួងរបស់ប្រទេស Honduras រះឡើង។ ថ្ងៃនេះដែរ ខ្ញុំគ្រាន់តែចង់និយាយថាវាពិតជាអស្ចារ្យមែនទែនក្នុងការទទួលបទពិសោធនាំយកភាពរ៉ភើបរីករាយ និង ក្ដីសុខជូនប្រទេស Honduras។ ការទទួលបានតំណែងរយៈពេល ២ ឆ្នាំជាប់គ្នា និង ពានរង្វាន់ឈ្នះលើឈុតតំណាងជាតិគឺពិតជាមានន័យខ្លាំងណាស់សម្រាប់វប្បធម៌ និង ប្រទេសរបស់យើង។
សម្រាប់ហេតុផលផ្ទាល់ខ្លួន ថ្ងៃនេះខ្ញុំបានបញ្ឈប់អាជ្ញាប័ណ្ណពី Miss Grand International ហើយ។ ខ្ញុំពិតជាខកចិត្តជាខ្លាំងជាមួយទង្វើដែល MGI ធ្វើមកលើយើងជា National Directors។ សោកស្ដាយណាស់ ដែលស្ថាប័ន MGI ចាប់អារម្មណ៍ខ្លាំងតែលើលុយរបស់ពួកយើង ហើយក្រៅពីនេះពួកគេគឺមិនឱ្យតម្លៃលើការលះបង់ ឬ វិនិយោគដែលយើងជា directors នេះធ្វើក្នុងការផ្សព្វផ្សាយ brand ក្នុងប្រទេសយើង និង នាំ queens របស់យើងទៅកាន់ប្រទេសជាម្ចាស់ផ្ទះឡើយ។ ពួកគេមិនគិតឡើយថា national directors របស់ពួកគេ គឺជាអ្នកវិនិយោគពិតប្រាកដក្នុងការប្រកួត និង ជាផ្នែកមួយដ៏សំខាន់នៃការប្រកួតនោះ។
អំឡុងពេលជួបជុំគ្នា ពួកគេថែមទាំងមិនផ្ដល់កិត្តិយសក្នុងនាមយើងជា directors ហើយក្នុងពេលជាមួយគ្នានោះដែរ ពួកយើងថែមទាំងត្រូវបង់លុយចូលរួមគ្រប់កម្មវិធីទៀតផង។ ពេញមួយឆ្នាំមកនេះ ពួកគេមិនដែលខ្វល់ខ្វាយពីយើង ឬ ចាយពេលវេលាក្នុងការផ្ញើសារមកអរគុណយើងចំពោះការសហការជាមួយគ្នានោះឡើយ។ រឿងគឺបែបនេះ និង មានមូលហេតុជាច្រើនទៀតដែលខ្ញុំសម្រេចចិត្តបញ្ឈប់ការសហការ និង បន្តកុងត្រាសម្រាប់ប្រទេស Honduras តទៅទៀត។ ខ្ញុំពិតជាអរគុណមែនទែនចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាកន្លងមកនេះ។ បណ្ដាញសង្គមរបស់ពួកយើងនៅតែសកម្មដដែលដើម្បីជាការគាំទ្រដល់ queen Honduras របស់យើង និង សម្រាប់ស្ថាប័នផ្សេងនៅថ្ងៃអនាគត ឬសម្រាប់ director ថ្មីដែលចង់បន្តសកម្មភាពជាមួយ MGH។
ខ្ញុំពិតជាសុំទោសមែនទែនដែល directors របស់ប្រទេសផ្សេងៗទៀតមិនហ៊ានចេញមកនិយាយពីអ្វីដែលកំពុងកើតមានឡើងដោយសារខ្លាចមានការសងសឹកពី MGI ក្នុងការដកខ្លួនផ្ដាច់អាជ្ញាប័ណ្ណពីពួកគេ។ ហេតុដូចនេះហើយបានជាខ្ញុំចេញមកនិយាយជំនួសអ្នកដែលមិនហ៊ាននិយាយការពិតពាក់ព័ន្ធនឹងទង្វើពុករលួយ និង មិនគប្បីរបស់ MGI»៕