ផលិតផល Lin sugar កំពុងជួយគាំទ្រវិស័យធ្វើនំនៅកម្ពុជា
កាលពីថ្ងៃទី ២៨ តុលា ឆ្នាំ ២០២២ កន្លងទៅ ផលិតផលម៉ាក Lin និង ក្រុមហ៊ុនរស្មីរតនា អាហរ័ណ នីហរ័ណ ខូអិលធីឌី បានរៀបចំកម្មវិធីថ្មី និង មុនដំបូងគេបង្អស់ឈ្មោះថា Lin Cambodia Sweet Creation ក្រោមអត្ថន័យ «The Art of Cake»នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ នាទីក្រុងភ្នំពេញ។
ក្នុងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម ហាងលក់នំខេក និង នំបុ័ងចំនួន ៣០ នាក់ និង អ្នកផ្គត់ផ្គង់សម្ភារធ្វើនំ មេចុងភៅឯកទេសផ្នែកធ្វើនំពីបណ្តាលសណ្ឋាគារធំៗក្នុងទីក្រុងភ្នំពេញផងដែរ។
ផលិតផលម៉ាក Lin ស្ថិតនៅក្រោមការគ្រប់គ្រងដោយគ្រុបថៃ រុង រឿង នាប្រទេសថៃ។ ថ្មីៗ Lin ទើបប្រារព្ធពិធីគំរប់ខូប ១៩ ឆ្នាំ និង ទទួលស្គាល់ថាជាផលិតផលស្ករលេខ ១ ដែលអាចអាចផ្គត់ផ្គង់គ្រឿងផ្សំគ្រប់មុខដូចជា Fondant Icing, Caster Sugar, Lin Pure Icing Sugar, Powdered Sugar, Modelling Paste, Flower និង Fondant Icing គ្រប់ពណ៌។ Lin ក៏បានណែនាំនូវផលិតផលថ្មី Modelling Paste ដែលអាចធ្វើដូចជាពណ៌សម្បុរសាច់ដូចបេះបិទ ផ្តល់ភាពងាយស្រួលដល់មេចុងភៅក្នុងការសូនស្ករជារូបមនុស្សសម្រាប់រចនាលើនំខេក។
ក្នុងកិច្ចខំប្រឹងប្រែងដើម្បីគាំទ្រវិស័យធ្វើនំនៅប្រទេសកម្ពុជា Lin បានអញ្ជើញមេចុងភៅឯកទេសធ្វើនំរបស់ប្រទេសកម្ពុជា គឺលោក ពេជ្រ សុជាតិ និង លោក វ៉ាន និមល ចូលរួមប្រកួតក្នុងកម្មវិធីធ្វើនំស្ករ Lin Thailand Sweet Creation 2022 នាទីក្រុងបាងកកកំឡុងថ្ងៃទី ១៣ ដល់ ១៦ ខែតុលា ឆ្នាំ ២០២២។
ប្រធានផ្នែកទីផ្សារ Ms. Surapee Tanasansombut បានមានប្រសាសន៍ថា ៖ «ពូកយើងសង្ឃឹមថា មេចុងភៅទាំង ២ នឹងទទួលបានបទពិសោធល្អៗ មានអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានជាមួយនឹងកម្មវិធី ហើយពាំនាំទៅវិញជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗក្នុងការរចនានំស្ករ ត្រឡប់ទៅប្រទេសកម្ពុជាវិញ»។
Lin ក៏បានអញ្ជើញមេចុងភៅឯកទេសធ្វើនំ Ms. Chaloemlak Musikaem ពីប្រទសថៃ ដែលជាមេចុងភៅល្អមួយរូបក្នុងចំណោមមេចុងភៅជាច្រើនទៀត ដើម្បីមកធ្វើបទបង្ហាញពីតិចនិចរចនានំខេកជូនដល់ភ្ញៀវកិត្តិយសផងដែរ។ ត្រឹមតែប៉ុណ្ណោះបន្ទាប់ពីមេចុងភៅឯកទេសធ្វើនំទាំង ២ ខាងលើ គឺលោក លោក ពេជ្រ សុជាតិ និង លោក វ៉ាន និមល បានបញ្ចប់ការប្រកួត ពួកគាត់ទាំង ២ ក៏នឹងមកចែករំលែកពីតិចនិកក្នុងការរចនានំស្ករនៅក្នុងកម្មវិធី Lin Cambodia Sweet Creation ក្រោមអត្ថន័យ «The Art of Cake» នេះផងដដែរ។
ជាកិត្តិយសលើសនេះថែមទៀត ក្នុងកម្មវិធីក៏នឹងមានវត្តមានលោក យួ ថនដារ៉ា ជ័យលាភីលេខ ១ របស់កម្មវិធី Masterchef Khmer រដូវកាលទី ១ អញ្ជើញជាភ្ញៀវកិត្តិយស ហើយបានចែករំលែកខ្លីៗពីការចូលជាសមាជិក «Lin Cambodia Bakers Club» ដែលនឹងត្រូវសម្ពោធក្នុងកម្មវិធីនេះដែរ។
សម្រាប់អ្នកបានចុះឈ្មោះចូលជាសមាជិកនៃក្លឹបនេះ នឹងទទួលអត្ថប្រយោជន៍ជាច្រើន ដូចជា ប្រូម៉ូសិនពិសេសៗរបស់ផលិតផល Lin ថ្នាក់បង្រៀនឯកជនពីការធ្វើនំ និង ការរចនានំពិសេសៗ ជាដើម លើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម និង ចុងភៅផ្នែកធ្វើនំ ចូលរួមជាសមាជិកក្នុងក្លឹបនេះ។ Lin Cambodia Bakers Club
ជាចុងក្រោយ មុននឹងបិទកម្មវិធី Ms. Surapee Tanasansombut បានមានប្រសាសន៍បន្ថែមថា ៖ «Lin ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលបានរៀបចំកម្មវិធីនេះឡើង និង ទទួលបានអញ្ជើញចូលរួមពីភ្ញៀវកិត្តយសទាំងអស់។ គួរកត់សម្គាល់បានថា នេះជាការបោះជំហានថ្មីមួយយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមានសកម្មភាពជាច្រើនថែមទៀត ដើម្បីគាំទ្រដល់វិស័យធ្វើនំក្នុងប្រទេសកម្ពុជា»៕