ពូកែណាស់! ទើបអាយុ ៨ ឆ្នាំ កូនពៅរបស់ ស៊ុក សុភា មានដុងផ្នែកគំនូរយ៉ាងជំនាញ
បើគិតមកដល់ពេលនេះ រយៈពេលជិត ១១ ឆ្នាំមកហើយ ដែលតារាសម្តែងលោក ស៊ុក សុភា បានរៀបការនឹងភរិយាជាអនិកជន និង ចាកចេញពីប្រទេសកម្ពុជាទៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅឯប្រទេសអូស្ត្រាលី។ បច្ចុប្បន្ន លោក ស៊ុក សុភា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៥ នាក់ ដោយប្រុសចំនួន ៤ នាក់ និង ស្រីម្នាក់។
ងាកទៅមើលកូនប្រុសស្រីទាំង ៥ របស់លោក ស៊ុក សុភា និង ភរិយា ដែលកំពុងតែរស់នៅឯប្រទេសអូស្ត្រាលី ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតួអង្គ «នេនទុំ» រូបនេះ ចាប់អារម្មណ៍ណាស់ដែរ ព្រោះតែកូនទាំង ៥ របស់លោក ស៊ុក សុភា ម្នាក់ៗពិតជាគួរឱ្យស្រឡាញ់ និង ឆ្លាតៗរៀនពូកែណាស់។ នេះបើតាមការបង្ហោះជារឿយពីសកម្មភាពការរៀនសូត្ររបស់កូនៗ ពីលោក ស៊ុក សុភា និង អ្នកនាង Sarina Lucky Luy ជាភរិយាលោកផងដែរ។
លើសពីនោះ បើលើកយកកូនប្រុសពៅរបស់លោក ស៊ុក សុភា ក៏ត្រូវបានមហាជនជាច្រើនចូលចិត្តស្រឡាញ់ និង សរសើរមិនដាច់ពីមាត់ដែរ ដោយកុមារា Christopher ទើបតែមានវ័យ ៨ ឆ្នាំ ប៉ុណ្ណោះ តែគេមានភាពប្រសប់ផ្នែកគំនូរតាំងពីវ័យក្មេង ដោយគូរូបបានយ៉ាងស្ទាត់ជំនាញ។ ក្នុងនោះ តាមការបង្ហោះរបស់ភរិយាលោក ស៊ុក សុភា គឺអ្នកនាង Sarina Lucky Luy ក៏បានឱ្យដឹងថា កូនប្រុសពៅរូបនេះ មានដុងផ្នែកគំនូរតាំងពីអាយុ ៤ ឆ្នាំ មកម្ល៉េះ៕