ទីបំផុត Jack Fanchan លុតជង្គង់សុំសង្សាររៀបការនៅជប៉ុន ហើយសង្ឃឹមលើរឿងនេះទៅថ្ងៃមុខ
ទើបតែបើកចំហចំណងស្នេហ៍ថ្មីបានប្រមាណ ៤ ខែ ជាមួយនឹងតារាសម្ដែង និង បង្ហាញម៉ូដប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ នាង Baihmon Kittiya Jitpakdee ខណៈនេះអ្នកកំលោះ Jack Fanchan បានសុំគូស្នេហ៍រៀបការហើយកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនៅប្រទេសជប៉ុន។
ជាមួយនឹងការរកឃើញស្នេហ៍ពិត និង លុតជង្គង់សុំសង្សាររៀបការយ៉ាងរ៉ូមែនទិកនៅប្រទេសជប៉ុននោះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះថាកន្លងមកអ្នកកំលោះ Jack Fanchan បានឆ្លងកាត់ការឈឺចាប់រឿងរ៉ាវបេះដូងមកជាច្រើនលើកច្រើនសា។
ងាកទៅមើលតារាប្រុស Jack Fanchan វិញ ទន្ទឹមនឹងគូសង្សារព្រមទទួលការសុំរៀបការនេះ លោកពិតជាសប្បាយចិត្ត និង ត្រេកអរជាខ្លាំង ដោយបានបង្ហាញនូវទឹកមុខញញឹមរីករាយមិនឈប់ឡើយ។ ជាពិសេស បានសរសេរ Caption បង្ហោះមួយថា ៖ «អូនសម្លាញ់ខួបកំណើតអូនឆ្នាំនេះបងសុំអូនរៀបការហើយណា សង្ឃឹមថាគូស្នេហ៍យើងនឹងមានក្តីសុខបែបនេះរហូតតទៅ»៕