ប្រឡូកសិល្បៈជាង ២ ទសវត្សរ៍ Aum សល់ទ្រព្យសម្បត្តិចាយមួយជីវិតមិនអស់
តារាស្រីជួរមុខប្រចាំប្រទេសថៃ Aum Patcharapa ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់ថា ជានារីស្រស់សោភាមួយរូប ដែលមានទាំងទេពកោសល្យ និងសមត្ថភាព។ ស្រីស្រស់ Aum ត្រូវបានមហាជនជាច្រើនកោតសរសើរទាក់ទងនឹងកាលថែរក្សាសម្រស់ បើទោះបីជាបច្ចុប្បន្ននេះនាងមានវ័យ ៤២ ឆ្នាំហើយក្តី តែរូបនាងហាក់នៅក្មេងខ្ចី មិនផ្លាស់ប្តូរទៅណាសោះ។ ព្រោះតែរូបសម្បត្តិស្រស់ស្អាតនេះហើយ បានធ្វើឱ្យនាងទទួលបានការងារថតផ្សាយផលិតផល និងជា B.A ឱ្យក្រុមហ៊ុនល្បីៗជាច្រើន។
គិតមកទល់ពេលនេះអស់រយៈពេលជាង ២៤ ឆ្នាំ មកហើយដែលតារាស្រីវ័យ ៤២ ឆ្នាំ រូបនេះបានបោះជំហានដើរលើវិថីសិល្បៈ ដោយបានចូលប្រឡូកតាំងពីអាយុ ១៤ ឆ្នាំ នៅឆ្នាំ ១៩៩៧។
កសាងកេរ្តិ៍ឈ្មោះរហូតក្លាយជាតារាស្រីលំដាប់កំពូលប្រចាំប្រទេសថៃ Aum មានការងារជាច្រើនហូរហែមិនចេះដាច់ ដែលអាចធ្វើឱ្យនាងសន្សំទ្រព្យសម្បត្តិបានជាង ៥០០ លានបាត ប្រមាណជាង ១៥ លានដុល្លារ៕