បងស្រី RuthKo ក្តៅឆួលនឹងអ្នកទើសម្នាក់ រឿងនាងចេញមុខការពារប្អូនមិនបានជាប់ជំពាក់វាក់វិនជាមួយស្រីៗ

Share This

ខណៈពិធីបូជាសព របស់តារាចម្រៀងរ៉េប RuthKo បានរៀបចំរួចរាល់បន្សល់ទុកនូវភាពអាឡោះអាល័យដល់ក្រុមគ្រួសារ មិត្តភក្តិ និង​ អ្នកគាំទ្រហើយនោះ ពិធីបុណ្យ ៧ ថ្ងៃរបស់លោក នឹងរៀបចំនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។

ដោយឡែក ក្រោយពិធីបូជាសពបានបញ្ចប់រួចរាល់ស្រាប់តែនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ បងស្រីបង្កើតរបស់លោក RuthKo បានបង្ហោះសារបង្ហាញអារម្មណ៍ក្តៅឆួលនឹងនារីម្នាក់ ដែលបានបង្ហោះសារ និង ខមមិនចង់សំដៅដល់លោក RuthKo ខណៈក្រុមគ្រួសាររបស់នាងកំពុងកាន់ទុក្ខ ដោយនារីរូបនោះបានសរសេរថា ៖ «បើសិនបង ឬប្អូនខ្ញុំទៅញ៉ែគេដែរ ខ្ញុំមិនហ៊ានផុសដូចគាត់ទេ ការផុសរបស់គាត់ គឺមិនឱ្យតម្លៃទៅខាងស្រីបន្តិចសោះ ទាំងដែលគាត់ជាមនុស្សស្រីដែរ»។ លើសពីនេះ នារីរូបនោះថែមទាំងបានខំមិនថា ៖ «បងស្រីគាត់ និយាយមកបែបប្អូនគាត់ស្រោបមាស»។

RuthKo និង បងប្អូនប្រុសស្រី

ភ្លាមៗ បងស្រីរបស់លោក RuthKo បានបង្ហោះឆ្លើយតបទៅខមមិន និង Status របស់នារីរូបនោះវិញថា៖ «ចាសបង! ខ្ញុំសូមអភ័យទោសបើសិនក្តីស្រលាញ់របស់ខ្ញុំ ដែលខ្ញុំមានសម្រាប់ប្អូនខ្ញុំធ្វើឱ្យបងមួម៉ៅក្តៅក្រហាយ។ ធ្វើម៉េចទេបង បើជាសាច់ជាឈាមរបស់ខ្ញុំ។ ពេលឃើញគេបំផ្លាញឈ្មោះប្អូនខ្ញុំ យកខ្មោចប្អូនខ្ញុំធ្វើអាជីវកម្ម ដើម្បីតែ attention និង ប្រយោជន៍ផ្ទាល់ខ្លួនទាំងដែលរឿងនោះមិនពិត ហើយថែមទាំងយកម្តាយខ្ញុំមកប្រឡូកប្រឡាក់ទៀតនោះ ទាំងដែលគ្រួសារខ្ញុំត្រូវស្ពាយទម្ងន់ទុក្ខនេះអស់មួយជីវិត ខ្ញុំជាបងមិនអាចឱបដៃឈរមើលបានទេបង។ ក្រុមគ្រួសារខ្ញុំក៏មានកិត្តិយស និង សេចក្តីថ្លៃថ្នូរ ដែលត្រូវរក្សាដែរណាបង។ ខ្ញុំសូមជូនពរ បង និង គ្រួសារបងឱ្យមានជីវិតអមតៈរហូតទៅ កុំឱ្យបងជួបរឿងសោកនាដកម្មដូចគ្រួសារខ្ញុំ។ កុំឱ្យមានអ្នកណាម្នាក់បំផ្លាញកិត្តិយសគ្រួសារបង ដូចដែលគេធ្វើមកលើគ្រួសារខ្ញុំ។ ខ្ញុំសូមទុករឿងនេះឱ្យមហាជនជាអ្នកវិនិច្ឆ័យ ថាបងជាមនុស្សបែបណា»។

បងស្រី RuthKo

គួររំឭកថា Status និង ខមមិន ដែលនារីរូបនោះបានបង្ហោះឡើង ធ្វើឱ្យបងស្រី RuthKo មិនអាចនៅស្ងៀមបាននោះ ក៏ព្រោះតែអំឡុងពេលលោក RuthKo ទទួលមរណភាពភ្លាមៗមាន នារីប៉ុន្មានរូប ចេញមុខមកបង្ហាញដូចជាគូស្នេហ៍របស់លោក RuthKo និង បង្កឱ្យមានផលប៉ះពាល់អារម្មណ៍ដល់ក្រុមគ្រួសារនៃសព។ ពេលនោះដែរ បងស្រីរបស់លោក RuthKo ក៏ចេញមកបង្ហោះសារ សុំបញ្ឈប់ការបង្ហោះពាក់ព័ន្ធពីប្អូនប្រុស ជាពិសេស បានបញ្ជាក់ថា ប្អូនប្រុសមិនមានជាប់ជំពាក់វាក់វិននឹងនារីណាម្នាក់ឡើយ៕

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

កៅអីបាត់ម្ចាស់! កម្មវិធី Rapper Fighter វគ្គក្រោយៗលែងឃើញវត្តមាន Coach RuthKo ទៀតហើយ

ផ្ទុះវែកញែកមួយរយៈ ពេលនេះ ថៃ អតិជាតិបុត្រ បង្ហាញរូបសម្រស់ថ្មីតែងខ្លួនស្អាតភ្លឹងៗ សង្ហាៗដូចពីមុនវិញ

អត់ពេញចិត្តនឹងក្មួយប្រសា តែក្មួយស្រីបង្កើតនៅមានះចង់ការ មានអីទៅលួចលាយថ្នាំពុលដាក់ក្នុងអាហារភ្ញៀវ

ទើបដើមឆ្នាំ អាមេរិកជួបគ្រោះអាក្រក់ផ្ទួនៗ ផ្នែកម្ខាងមានភ្លើងឆេះព្រៃ ឯម្ខាងទៀតជួបព្យុះព្រិលទឹកកក

ព្រឺសម្បុរ! ឆ្ងល់រស់នៅមិនសុខ ចេះតែព្រាត់បងប្អូន មានអ្នកស្លា-/ប់បន្តបន្ទាប់ ដល់រុះរើផ្ទះទើបដឹងថាមានអ្នកយកឆ្អឹ-ងខ្មោ-ចរុំក្រណាត់​សដាក់នៅសសរកណ្ដាល

ព័ត៌មានបន្ថែម

កៅអីបាត់ម្ចាស់! កម្មវិធី Rapper Fighter វគ្គក្រោយៗលែងឃើញវត្តមាន Coach RuthKo ទៀតហើយ

ផ្ទុះវែកញែកមួយរយៈ ពេលនេះ ថៃ អតិជាតិបុត្រ បង្ហាញរូបសម្រស់ថ្មីតែងខ្លួនស្អាតភ្លឹងៗ សង្ហាៗដូចពីមុនវិញ

ផ្ទះមរតកគ្រួសារតម្លៃរាប់លានរបស់អតីត Miss Universe ថៃមួយរូប នៅ LA ត្រូវភ្លើងលេបត្របាក់ខ្ទេចសល់តែផេះ

ផ្អឹបសមត្ថភាពអស់ ២ ឆ្នាំ ហង្ស ម៉ានីតា បង្ហាញសកម្មភាពមួយពីវិស័យបវរកញ្ញា ធ្វើឱ្យអ្នកគាំទ្រនាំគ្នាជំរុញជាថ្មី

ស្រឡាញ់គ្នា ១៣ ឆ្នាំនៅតែបែក! Tor Thanapop បង្ហើបត្រឹមហេតុផល ១ គត់ ពីការចែកផ្លូវគ្នានឹងអតីតសង្សារ

កំពុងពេញជោគជ័យ! Influencer ដ៏ល្បីឈ្មោះម្នាក់របស់កូរ៉េ ទទួលមរ-ណភាពភ្លាមៗដោយសារគាំងបេះដូង

(វីដេអូ) ស្រីអ៊ីត ស្រក់ទឹកភ្នែកបើកចិត្តនិយាយពីជីវិតគ្រួសារបែកបាក់ លែងលះស្វាមី រីឯកូនស្រីខ្វះភាពកក់ក្ដៅពីឪពុក

អតីតកាលដិតដាម! អេដវីន គាស់កកាយរឿងធ្លាប់ដើរផ្លូវខុសធ្វើឱ្យបាត់បង់គ្រប់យ៉ាង សូម្បីតែម្តាយជាទីស្រឡាញ់

ស្វែងរកព័ត៌មាន​ ឬវីដេអូ