យន្តហោះមួយគ្រឿង ត្រូវបង្ខំចិត្តបកក្បាលហោះមកព្រលានវិញ ដោយសារតែបន្ទប់ទឹកខូច
យន្តហោះមួយគ្រឿង ផ្ទុកមនុស្ស ៣០០ នាក់ ហោះចេញពីក្រុង Vienna ទៅកាន់ក្រុងញ៉ូយ៉ក ត្រូវបង្ខំចិត្តបកក្បាលត្រឡប់ក្រោយវិញ ក្រោយបន្ទប់ទឹក ៥ ក្នុងចំណោមបន្ទប់ទឹកទាំង ៨ នៃយន្តហោះនោះបានខូច។
យន្តហោះ Austrain Airlines Boeing 777 ដែលត្រូវធ្វើដំណើរចេញពីក្រុង Vienna ទៅកាន់ទីក្រុងញ៉ូយ៉កកាលពីថ្ងៃទី ១៧ ខែមេសា កន្លងទៅ ត្រូវបង្ខំចិត្តហោះត្រឡប់បកក្រោយវិញ ខណៈកំពុងហោះហើរកាត់ក្រុង Amsterdam។ តាមអ្នកតំណាងឱ្យជើងហោះហើរមួយនេះ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមេសាថា បន្ទប់ទឹកចំនួន ៥ ក្នុងចំណោមបន្ទប់ទឹកទាំង ៨ លើយន្តហោះ បានជួបបញ្ហាចុចបង្គន់មិនទៅ ដោយហេតុការណ៍បែបនេះមិនធ្លាប់កើតមានលើយន្តហោះពីមុនមកឡើយ។
ក្រោយហោះបកត្រឡប់មកព្រលានវិញ អ្នកដំណើរដែលប៉ះពាល់ទាំងប៉ុន្មាន ត្រូវបានរៀបចំឱ្យឡើងយន្តហោះផ្សេង ខណៈបង្គន់ដែលខូចត្រូវបានជួសជុល មុនយន្តហោះអាចដាក់ដំណើរការវិញធម្មតា៕