![ស្ពៃក្រញាញ់ល្អៗ ១ ថ្ងៃជាង ១០ តោន ឈានដល់ការរលួយចោល ខណៈឈ្នួញឱ្យតម្លៃ ៣០០៛-៤០០៛ មិនរួចថ្លៃពលកម្មផង](https://www.popular.com.kh/wp-content/uploads/2024/07/FEATURE47933.jpg)
ស្ពៃក្រញាញ់ល្អៗ ១ ថ្ងៃជាង ១០ តោន ឈានដល់ការរលួយចោល ខណៈឈ្នួញឱ្យតម្លៃ ៣០០៛-៤០០៛ មិនរួចថ្លៃពលកម្មផង
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងចែករំលែកបន្តគ្នាព្រោងព្រាត ក្រោយមានបុរសជាកសិករមួយរូប បានបង្ហោះសារសោកស្ដាយ ដោយសារតែ កសិផលស្ពៃក្រញាញ់របស់លោក លក់ពុំចេញប្រឈមនឹងការខូចខាតដោយគ្មានអ្នកទិញ។
បុរសដែលជាម្ចាស់គណនីឈ្មោះ Choeun Tithya ជឿន ទិត្យា បានបង្ហោះសារនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ នេះ ថា ៖ «01/07/204 ស្ពៃក្រញាញ់ស្អាតល្អជាង ១០ តោនក្នុងមួយថ្ងៃ កំពុងតែឈានទៅដល់ការខូចចោល ដោយគ្មានអ្នកទិញ។ តម្លៃនៅចម្ការ 300៛ / 400៛ មិនរួចថ្លៃពលកម្មកាត់ទេ»។
ម្ចាស់ដំណាំស្ពៃក្រញាញ់រូបនេះ បានបន្តថា បើមានអ្នកយកសឹងតែចែកយកមិនគិតថ្លៃ សម្រាប់អ្នកអត់មានលទ្ធភាព ខណៈល្ងាចចេញទៅភ្នំពេញ ១ តោន បងប្អូនចង់បានអាចទៅយកបាន នៅទីតាំងផ្សារត្រាំកក់ខេត្តតាកែវ។ សម្រាប់លេខទូរស័ព្ទទំនាក់ទំនង 070796606 telegram៕