(វីដេអូ) អីយ៉ាស់! សេង សុខឃីម ចេញបទរ៉េបឡើងអ៊េម ខណៈអត្ថន័យដូចលើកពីសាច់រឿងពិតផ្ទាល់ខ្លួន
ថ្មីៗនេះ មហាជននិយមតាមដានជីវិតឯកជន និង ការងារទាំងក្នុង ក្រៅសិល្បៈរបស់អ្នកនាង សេង សុខឃីម ដែលជាអតីតមិត្តស្រីរបស់ នាយ ចឺម ច្បាស់ជាបានជ្រាបហើយថា កាលពីអំឡុងចុងឆ្នាំ ២០២២ កន្លងទៅ អ្នកមេម៉ាយស្រស់សោភារូបនេះ បានប្តូរឈ្មោះលើវិថីសិល្បៈទៅជា សុខ ទីយ៉ា វិញ។
ក្នុងនោះ ក្រោយពីលែងជំពាក់ចិត្តបេះដូងនឹងបុរសណាម្នាក់ អ្នកនាង សុខ ទីយ៉ា ក៏ហាក់សម្រុកលើវិថីសិល្បៈទាំងស្រុង ដោយអ្នកនាងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍នានា និង ចូលរួមជារឿយជួបជុំអ្នកសិល្បៈជាបន្តបន្ទាប់។ លើសពីនោះ កន្លងមក អ្នកនាង សុខ ទីយ៉ា ក៏បានចេញថតស្បត និង ចម្រៀងកាយវិការជាញឹកញាប់ថែមទៀត។
ដោយឡែកថ្មីៗនេះ អ្នកនាង សុខ ទីយ៉ា ក៏បានចេញនូវបទចម្រៀងផ្ទាល់ខ្លួនមួយបទជាចង្វាក់រ៉េប មានចំណងជើងថា «ហត់អត់?» ហាក់កំពុងតែធ្វើឱ្យអ្នកគាំទ្រអ្នកនាងពេញចិត្តយ៉ាងខ្លាំង។ លើសពីនោះ បើស្ដាប់ទៅលើអត្ថន័យបទចម្រៀងរ៉េបមួយបទនេះវិញ មហាជនកត់សម្គាល់ឃើញថា អ្នកនាង សុខ ទីយ៉ា ហាក់ដូចជាបានលើកយកសាច់រឿងពិតរបស់ខ្លួនមកសរសេរក្នុងបទចម្រៀងអ៊ីចឹង។ សូមទស្សនាវីដេអូខាងក្រោម ៖