សាមណេរដែលបង្ហោះវីដេអូមិនសមរម្យលើ Tiktok ត្រូវមន្ទីរធម្មការ និង សាសនា ចុះណែនាំហើយ
មន្ទីរធម្មការ និង សាសនា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យបានដឹងថា នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២:៣០ នាទី មន្ទីរធម្មការ និង សាសនាខេត្ត បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណៈស្រុកភ្នំស្រុក និង រដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បានចុះទៅធ្វើការណែនាំដល់តេជគុណ សាមណេរ ឈ្មោះ ផន ចាន់រះ។
ការចុះធ្វើការណែនាំនេះដែរ ធ្វើឡើងក្រោយតេជគុណ សាមណេរ ឈ្មោះ ផន ចាន់រះ ប្រើប្រាស់បណ្តាញប្រព័ន្ធបច្ចេកវិទ្យាសង្គម ដោយមានការរិះគន់អំពីសំណាក់ ព្រះសង្ឃ និង ពុទ្ធបរិស័ទ មហាជន។
ក្រោយធ្វើការណែនាំ ព្រះអង្គបានយល់ព្រមព្រៀងធ្វើកិច្ចសន្យា ឈប់បង្ហោះ និង ប្រើប្រាស់រូបភាពផ្សេងៗ មិនសមរម្យនៅលើបណ្តាញបច្ចេកវិទ្យាសង្គម៕