វ័យក្មេងហើយពូកែទៀត! Rech Yako កូនខ្មែរមានស្នាដៃចំណាន ឆក់បានឱកាសផាត់មុខឱ្យបវរកញ្ញាថៃ កំពុងផ្ទុះល្បី
កូនខ្មែរមួយរូបមានឈ្មោះថា ស្តើង រាជ ហៅ Rech Yako Real កំពុងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈថ្វីដៃផាត់មុខដ៏ចំណានប្រកបដោយសមត្ថភាព និង ភាពច្នៃប្រឌិត។ កន្លងមក គេតែងបានឃើញអ្នកផាត់មុខរូបនេះ ផាត់ជូនកំពូលតារាស្រុកខ្មែរល្បីជាច្រើនដួង មិនថាតារាសម្ដែង តារាចម្រៀង ឬ បវរកញ្ញា តារាបង្ហាញម៉ូដនោះទេ។
អ្វីដែលរឹតតែគួរឱ្យសរសើរទៀតនោះ ក្រៅពីតារាក្នុងស្រុកហើយ កំលោះវ័យក្មេង Rech Yako ក៏បានបង្ហាញស្នាដៃ ក៏ដូចជាផាត់មុខដល់តារាបរទេសជាច្រើនផងដែរ។ តួយ៉ាងថ្មីៗនេះ អ្នកផាត់មុខវ័យ ២៦ ឆ្នាំរូបនេះ បានមានឱកាសរួមការងារ និង ផាត់មុខដល់បវរកញ្ញាថៃ នាង Bella Gregoryy ដែលជាលំដាប់រងទី ២ នៃកម្មវិធី Miss Thailand ឆ្នាំ ២០២៣។
ដោយឡែក ក្រៅពីមានទេពកោលស្យល្អក្នុងវិស័យ Make up ហើយ បើងាកទៅមើលរូបសម្រស់របស់ប្រុសសង្ហា Rech Yako ក៏មិនធម្មតាដែរ ដោយអ្នកកំលោះរូបនេះមានមុខមាត់ស្រស់សង្ហា ស្បែកសខ្ចី ញញឹមមានមន្តស្នេហ៍ ហើយរាល់ស្នាដៃ និង រូបភាពនីមួយរបស់លោកតែងទទួលបានការកោតស្ញប់ស្ញែងពីបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក៕