អ្នកមានពូកែដាក់ខ្លួន! យកឡានទំនើប Super Car តម្លៃរាប់ម៉ឺនដុល្លារ មកដឹកក្រូចលក់តាមផ្លូវធ្វើព្រងើយ
ថ្មីៗនេះ នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ មានការនាំគ្នាចែកចាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយ ដែលមានឡានទំនើប Super Car មួយគ្រឿង ត្រូវម្ចាស់យកដឹកផ្លែក្រូចលក់នៅតាមផ្លូវ នរណាៗឃើញហើយក៏តាមសម្លឹងមើលព្រោងព្រាត។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា មានឡានទំនើបមួយគ្រឿងពណ៌ក្រហម មិនច្បាស់ថាជាម៉ាកអ្វី បានបើកបរយ៉ាងសង្ហានៅលើដងផ្លូវ ប៉ុន្តែបើចាប់អារម្មណ៍មើលទៅស្រាប់តែឃើញមានគេដាក់ផ្លែក្រូចជាច្រើនផ្លែនៅពីលើគូថឡានខាងក្រោយ ដែលក្រូចនោះទំនងជាសម្រាប់លក់ ព្រោះមានដាក់ផ្លាកថា ៣ គីឡូ ១០០ បាត។
យ៉ាងណាមិញ មហាជនកាលបើឃើញហើយពិតជានាំគ្នាហួសចិត្តផង អស់សំណើចផង ព្រោះមិនដឹងថាម្ចាស់មានដល់កម្រិតណាទើបដល់ថ្នាក់យកឡានទំនើបមកដឹកក្រូចលក់លេងតាមផ្លូវបានយ៉ាងរំភើយបែបនេះ។ ដោយឡែក ក្នុងនោះ ក៏មានមហាជនចូលទៅខមិនលេងថា ដឹកក្រូចលក់ល្បឿន Super Car បែបនេះ បើចង់ហៅទិញក៏ទិញមិនទាន់នោះដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod