អ្នកគាំទ្រស្រឡាំងកាំងសួរនាំព្រាត ពេល ពេជ្រ សោភា បង្ហើបរឿង បាត់ខ្លួនពីពិពភលោក
កាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងរូបនេះ បានបង្ហោះសារបែបសោកសៅ ហាក់មានសម្ពាធផ្លូវចិត្តខ្លាំង។ សារនោះ ពេជ្រ សោភា បានរៀបរាប់ថា៖ «ហេតុអីទង្វើអ្នកដទៃតែងតែសរសើរគេរហូត ចំណែកខ្ញុំគឺចាំតែខុស ធ្វើអីក៏មិនដែលត្រូវចិត្ត អ្នកនៅក្បែរអ្នកគឺខ្ញុំមិនមែនអ្នកដទៃទេ គ្រប់យ៉ាងខ្ញុំខំអស់ពីចិត្តហើយ សម្ពាធណាស់»។
លើសពីនោះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហាញរូបភាពដៃកំពុងព្យួរសេរ៉ូម នឹងអមពាក្យថា ៖ «ហត់ណាស់» ដែលធ្វើឱ្យមហាជនឃើញហើយបាននាំគ្នាបញ្ចេញមតិជូនពរឱ្យនាងឆាប់ប្រសើរឡើងវិញផងដែរ។
ដោយឡែក នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងមន្ទីរពេទ្យ ដោយអមសារធ្វើឱ្យអ្នកគាំទ្របារម្ភពីអ្នកនាងកាន់តែខ្លាំងថា៖ «សង្ឃឹមថាខ្ញុំ នឹងបំពេញតួនាទីឱ្យបានល្អបំផុត! ខ្ញុំចង់ដឹងណាស់ បើបាត់ខ្ញុំពីពិភពលោកនេះទៅ មានអ្នកនឹកខ្ញុំទេ? ឈឺរហូត មានអារម្មណ៍ថាហត់នឹងលេបថ្នាំ! គ្មានថ្នាំព្យាបាលផ្លូវចិត្តទេមើលទៅ»៕